សន្តិសុខចិត្តខ្មៅ ចាក់សាំង​ដុតកូនសិស្សទាំងរស់ ស្លាប់៦ និង​របួសជាង ៥០នាក់ នៅប្រេស៊ីល

  • 2017-10-06 10:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​ប្រេស៊ីល ដោយ​បុរស​ចំណាស់​​ម្នាក់​ បាន​យក​សាំង​​ស្រោច​លើ​​កុមារ​សិស្ស​សាលា រួច​ដុត​ទាំង​រស់ បណ្ដាល​ឲ្យ​ស្លាប់ ៦​​នាក់ និង​ជាង ៥០​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​​នៅ​​ថ្ងៃ​ទី ៦​តុលា នៅ​សាលា​មត្តេយ្យ​ Innocent People ក្នុង​ទីក្រុង Janauba ប្រទេស​ប្រេស៊ីល ដោយ​កុមារ ៤​នាក់​​ស្លាប់​នៅ​​​កន្លែង និង​ ២​នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​​មន្ទីរពេទ្យ។ ចំណែក ៥០​នាក់​​រង​របួស ​ក្នុង​នោះ​មាន​ ១០​នាក់​ របួស​ធ្ងន់ធ្ងរ ធ្វើ​​ឲ្យ​អភិបាល​ក្រុង​ប្រកាស​កាន់​ទុក្ខ​ចំនួន​ ៧​ថ្ងៃ។

ជន​សង្ស័យ​មាន​ឈ្មោះ Damiao Soares អាយុ ៥០​ឆ្នាំ ​​ជា​សន្តិ​សុខ​យាម​សាលា​រយៈ​ពេល​ជាង ៨​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​របួស​​រលាក​ពេញ​ខ្លួន​​ជា​ច្រើន​ម៉ោង​ដោយ​សារ​ដុត​សម្លាប់​ខ្លួន។ នៅ​ក្នុង​សាលា​មត្តេយ្យ​​នេះ មាន​សិស្ស​​​សាលា​ប្រមាណ​ ៨០​នាក់ ​ពេល​សោកនាដកម្ម​កើត​ឡើង។

ក្រោយ​កើត​ហេតុ ប៉ូលិស​​បាន​ចុះ​ទៅ​ដល់​​ផ្ទះ​ជន​សង្ស័យ និង​​សាក​សួរ​សមាជិក​គ្រួសារ​គាត់ ដើម្បី​រក​មើល​មូល​ហេតុ​នាំ​​ឲ្យ​កើត​​រឿង​បែបនេះ៕

ជន​សង្ស័យ

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ