ដឹងតែជក់ចិត្តម៉ង! រឿង High School Love រដូវកាលទី២ ជិតចេញផ្សាយហើយ

  • 2017-10-06 11:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ រឿងភាគ​ខ្លី​យុវវ័យ​កំពុង​រង់ចាំ “High School Love រដូវកាលទី២" ដែលនាំមកជូនដោយផលិតផល ផនស៍ អាកនេក្លៀរ អ្នក​ជំនាញកម្ចាត់មុនប្រសិទ្ធភាពរហ័ស បានត្រឡប់មកវិញហើយ ដោយត្រៀមនឹងចេញផ្សាយលើផេកហ្វេសប៊ុកផ្លូវការ High School Love: Season 2 ឆាប់ៗនេះ ធានាថាប្លែក ពិសេសជាងមុនច្រើន។

“High School Love រដូវកាលទី២” មានគ្រប់រសជាតិ ទាំងកំប្លែង សប្បាយ រ៉ូមែនទិក កម្សត់ និងបង្កប់សារអប់រំជាច្រើន ក្នុងនោះមានស្តែងពីសកម្មភាពតាមបែបសិស្សវិទ្យាល័យ ព្រមទាំងមានឈុតឆាកជក់ចិត្ត ពេលចុះកម្មសិក្សានៅខេត្តទៀតផង ខណៈដែលសកម្មភាពទាំងអស់នេះ នឹងធ្វើឲ្យអ្នកទស្សនាគ្រប់គ្នានឹកដល់អនុស្សាវរីយ៍កាលនៅរៀនជាមិនខាន។

គ្រប់គ្នានឹងភ្ញាក់ផ្អើល អ្នកខ្លះអាចនឹងទាយខុស​ពីបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗ ព្រោះកន្លងមកប្រិយមិត្តធ្លាប់បានមើលរឿង High School Love: My Class Monitor ឬ មុនស្នេហ៍​ប្រធាន​ថ្នាក់​តូច កាលពីរដូវកាលទី១ គឺ តួអង្គ Nick និងកញ្ចនា ចុងបញ្ចប់នៃសាច់រឿង ពួកគេមានមនោសញ្ចេតនាជ្រាលជ្រៅពាក់ព័ន្ធនឹងស្នេហា ឯតួផ្សេងៗ ដូចជា សូហ្វី គឺជាតួស្រីស្អាត មានអ្នកចោមស្រលាញ់ច្រើន ឯ ដារ៉ុង ជាតួអង្គដែលសុភាពពូកែទ្រឹស្ដី និងតាមជួយលួងលោម កញ្ចនា តែរដូវកាលទី២នេះ ខុសគ្នាទាំងស្រុង ពោលគឺពូកែកំប្លែង និងកូរតែម្ដង។

រដូវកាលទី២នេះ ក៏នឹងមានតួអង្គថ្មីមួយទៀត ត្រូវជាមិត្តរបស់តួ​ស្រី​ទាំង​ពីរផងដែរ ដោយពួកគេមានឈុតឆាកជាច្រើនដែលបង្ហាញពីទំនាក់ទំនងមិត្តភាពជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន។

ចឹងដឹងថាខុសប្លែក ហើយពួកគេនឹងដូរចរិតទៅជាបែបណាខ្លះ កុំភ្លេចណាតាមដានលើផេក High School Love: Season 2 ដែលនឹងចេញវគ្គមួយ ផ្លូវការ ថ្ងៃទី ២១ តុលានេះ។ អូ! ភ្លេចប្រាប់ សុំលាក់ចំណងជើងជាភាសាខ្មែរសិនណា៎!

ចង់​ដឹង​តួសំខាន់ៗនិយាយ​អី​ខ្លះពី​រឿង​ហ្នឹង សូម​មើល​វីដេអូ​ខាង​ក្រោម៖

នាំមកជូនដោយ ផនស៍ អាកនេក្លៀរ ហ៊្វូមលាងមុខកម្ចាត់មុនឃើញប្រសិទ្ធភាពយ៉ាងឆាប់រហ័ស

អត្ថបទ៖ ថា ម៉ាលីដា