ក្តៅៗ! Iniesta ចុះ​កុង​ត្រា​មួយ​ជីវិត​ជាមួយ​ក្លឹប Barca

  • 2017-10-06 12:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ចាស់​វស្សា​តែ​ឆ្នើម Andres Iniesta ក្នុង​ថ្ងៃ​នេះ បាន​ចុះ​កុង​ត្រា​មួយ​ជីវិត ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona មាន​ន័យ​ថា Iniesta នឹង​បន្ត​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​រហូត​ដល់​ខ្លួន​ចូល​និវត្តន៍។

ក្នុង​សារ​ផ្លូវ​ការ​របស់​ក្លឹប​ Barca ទើប​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ “Andreas Iniesta បាន​ចុះ​កុង​ត្រា​មួយ​ជីវិត ជាមួយ​ក្លឹប Barcelona នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ ដែល​កុង​ត្រា​នេះ​មាន​ន័យ​ថា Iniesta នឹង​បន្ត​លេង​ឲ្យ​ក្លឹប រហូត​ដល់​ពេល​បញ្ចប់​អាជីព​របស់​ខ្លួន"។

គួរ​រំលឹក​វិញ​ផង​ដែរ​ថា ខ្សែ​បម្រើ​វ័យ​ ៣៣​ឆ្នាំ Iniesta ជា​កីឡាករ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​អ្នក​មាន​បុណ្យ ហើយ​បាន​លេង​ឲ្យ​ក្លឹប​មួយ​នេះ បាន​ចំនួន ៦៣៩ លើក និង​ស៊ុត​ចូល​បាន​ ៥៥គ្រាប់​ហើយ​គិត​មក​ដល់​ពេល​នេះ។ តាំង​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ឲ្យ​ក្លឹប Barcelona ក្នុង​ខែ​តុលា​ឆ្នាំ ២០០២ មក កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ៨​លើក និង​ពាន​ Champions League ចំនួន ៤​លើក៕

ប្រភព៖ BBC   ប្រែសម្រួល៖ ហ៊ីម រស្មី