មិន​ស្មាន​ថា កូនរបស់តួ​ស្រី អ៊ូ ម៉ីនាង ពូកែ​​សម្ដែង​​ដល់​​ថ្នាក់​​ហ្នឹង!

  • 2017-10-07 03:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាន​មិន​ដល់​កូន​តូច​របស់​តារា​សម្ដែង​តៃវ៉ាន់ Alyssa Chia (ភាគ​ច្រើនស្គាល់​ថា​ជា​ តួស្រី អ៊ូម៉ីនាង) និង​ស្វាមី​ Xiu Jie Kai បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ ក្រោយ​ឃើញ​វីដេអូ​របស់​នាង​ប្ដូរ​អារម្មណ៍​ភ្លាមៗ ប្រៀប​ដូច​ការ​សម្ដែង។

ក្នុង​វីដេអូ​នោះ​ Bubu កូនស្រី​អាយុ​ ២​ឆ្នាំ​ របស់​ប្ដី​ប្រពន្ធ​តារា​ប្រុស​ស្រី​មួយ​គូ​នេះ​ ស្រែក​យំ​ខ្លាំង​ នៅ​លើ​សាឡុង​ និង​និយាយ​រអ៊ូ​ស្ដាប់​មិន​ចង់​ឮ។ ពេល​នោះ​ Jie Kai ដែល​ជា​ឪពុក​ បាន​ព្យាយាម​លួង​កូន​ គ្រប់​វិធី​ ប៉ុន្តែ​នាង​នៅ​តែ​មិន​បាត់​យំ។

ប៉ុន្តែ​ ដោយសារ​ឃើញ​ឪពុក​ហាក់​ដូច​ជា​ខឹង​ Bubu ស្រាប់​តែ​ឈប់​យំ​មួយ​រំពេច​ ហើយ​ចាប់​ផ្ដើម​ធ្វើ​ទឹកមុខ​គួរ​ឲ្យ​ស្រឡាញ់​វិញ។ ភ្លាមៗ​នោះ​ នាង​បាន​និយាយ​ច្បាស់ៗ​ទៅ​កាន់​ឪពុក​ ថា​ចង់​មើល​រូប។ ក្រោយ​ឃើញ​កូន​ចេញ​ចរិត​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ Jie Kai ក៏​ប្រែ​ជា​ធម្មតា​ និង​ឈប់​ខឹង​ត​ទៀត។

តារា​ប្រុស​រូប​នេះ​បាន​បង្ហើប​ថា​ កូន​ស្រី​របស់​លោក​ចូល​ចិត្ត​ការ​សម្ដែង​ណាស់​ ហើយ​គ្មាន​ការ​ខ្មាស​អៀន​ទាល់​តែ​សោះ​ សូម្បី​នៅ​ចំពោះ​មុខ​ឪពុក​ម្ដាយ​ក៏​ដោយ។

គ្រួសាររបស់​ Jie Kai និងAlyssa

យ៉ាង​ណា​មិញ​ គូស្នេហ៍​តារា​តៃវ៉ាន់​នេះ​មានបុត្រ​ ៣នាក់ហើយ​ (ក្នុង​នោះ​កូន​ទី ១​ជា​កូនរបស់ Alyssa ជាមួយប្ដីមុន) ដូចនេះ​គ្រួសារ​មួយ​នេះ​ មាន​សមាជិក​ទាំង​អស់​ ៥នាក់ហើយ៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី