Seungri បង្ហោះ​រូប​អាក្រាត​១​ក្បាច់​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​និយាយ​មិន​ចេញ

  • 2017-10-07 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្មេង​ជាង​គេ​ប្រចាំ​ក្រុម​ចម្រៀង BIGBANG គឺ Seungri ថ្មីៗ​នេះ​បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​នៅ​ពេល​ដែល​ប្រុស​ស្អាត​រូប​នេះ​បង្ហោះ​សកម្មភាព​ប្រចាំ​ថ្ងៃ​ (Update Story) ចូល​ទៅ​ក្នុង​ Instagram។

រូប​ដែល​ម្ចាស់​បទ ”LETS TALK ABOUT LOVE” បាន​បង្ហោះ​នោះ​គឺ​អ្នក​គាំទ្រ​គិត​ថា​ជា​រូប​មនុស្ស​ស្រី​ប្រលែង​ល្វែង​លើ​ដេក​ហាល​ថ្ងៃ​នៅ​សមុទ្រ​យ៉ាង​សិចស៊ី ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​រូប​នេះ​គឺ​ជា​រូប​របស់​ Seungri ផ្ទាល់​តែ​ម្ដង​​​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ចង់​ជឿ​នឹង​រូប​ភាព​មួយ​នេះ។

​រូប​ថត​ដ៏​ទាក​ទាញ​របស់​ Seungri នេះ​គឺ​ថត​នៅ​កោះ​ Boracay  ប្រទេស​ ហ្វីលីពីន ដោយ​លោក​ត្រូវ​ទៅ​ចូល​​រួម​ធ្វើ​ជា​ Dj នៅ​ទីនោះ​ជាមួយ​ Sandara Park អតីត​សមាជិក 2NE1 និង​ Dj រួម​អាជីព​មួយ​ចំនួន​ទៀត៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy