ជិត​ដល់ Halloween day អ្នក​ប្រើ iOS 11.1 កុំ​ភ្លេច Emoji ឡូយៗ​ទាំង​នេះ!

  • 2017-10-08 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ Emoji ថ្មីៗ​បន្ថែម​ទៀត​សម្រាប់អ្នក​ប្រើ iPhone និង iPad ទាំង​អស់​ដែល​ដំណើរការ​ដោយ iOS 11.1។

Emoji ដែល​បាន​បន្ថែម​នោះ មាន​ជាង ១០០ ដើម្បី​អបអរ​ពិធី​ប្រកាស​នៅ​ថ្ងៃ World Emoji Day ដែល​មាន​ទាំង​រូប​ខ្មោច Zoombie មុខ​ញញឹម ភេទ​មនុស្ស មុខ​ធម្មជាតិ ខោអាវ​ ប្រភេទ​អាហារ សត្វចិញ្ចឹម(សត្វកវែង, ដាយណូស័រ, សេះបង្កង់, កណ្តូបជាដើម) រួម​ទាំង​រូប​អបអរ​ពិធី halloween day ដែល​មានរូបរាង​ដូច​តួអង្គ​ពិតៗដូច្នេះ​ដែរ។

Emoji ទាំង​នេះ​នឹង​ចេញ​នៅ​អាទិត្យ​ក្រោយ សម្រាប់ iOS 11.1 ហើយ​ក៏​មាន​វត្តមាន​នៅ​លើ Mac OS និង Watch OS ផង​ដែរ៕

Emoji ដែល​ត្រៀម​ចេញ​លើ iOS 111

ចុច​អាន​៖

ប្រភព៖ Apple   ប្រែ​សម្រួល៖ រក្សា