សម័យ​បច្ចេកវិទ្យាមែន​ តែ​ក្មេងៗ​នៅ​អង្គការនេះ កម្រ​បាន​ប៉ះ​ណាស់

  • 2017-10-08 13:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៦ អ្នក​ស្ម័គ្រចិត្ត​ជាច្រើន​នាក់​មកពី​ក្រុមហ៊ុន សាម​សុង​អេឡិចត្រូ​និច​ប្រចាំ​ប្រទេស​កម្ពុជា បាន​នាំគ្នា​ចូលរួម​ក្នុង​កម្មវិធី “Samsung Love & Care” ជាមួយ​កុមារ​ជាង​១០០នាក់​នៅ​អង្គការ "ម​ណ្ឌ​លព​ន្លឺ​អនាគត​កុមារ"។ កម្មវិធី​នេះ​បាន​ភ្ជាប់​ជាមួយ​វិ​ស័​យ​បច្ចេកវិទ្យា និង​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​ដោះស្រាយ​គម្លា​តនៃ​ការ​ការ​អប់​រំ និង​បញ្ហា​ស​ង្គ​ម​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ​នៃ​ប្រទេស​ម្ពុ​ជា​។

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូ​និច​សាខា​កម្ពុជា​បាន​មាន ប្រសាសន៍​នៅក្នុង​កម្មវិធី Samsung Love and Care នេះថា​៖ «​បន្ទាប់ពី​ទទួលបាន​ភាព​ជោគ​ជ័យ និង​ការឆ្លើយតប វិជ្ជមាន​ពី​បុគ្គលិក​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំមុន យើង​ពិតជា​រំភើ​បដែល​បាន​បង្ហាញខ្លួន​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការផ្តួចផ្តើម​ដ៏​មាន​ន័យ​ខ្លឹមសា​រនេះ ​ខ្ញុំ​មានក្តី​រំ​ភើ​ប ដែល​បាន​សហការ ជាមួយ​ម​ណ្ឌ​លព​ន្លឺ​អនាគត​កុមារ ក្នុង​ឆ្នាំ​នេះ"។

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូ​និច​

ដោយ​មាន​ការសហការ​ជា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដែល​ដែលមាន​ឈ្មោះថា ម​ណ្ឌ​លព​ន្លឺ​អនាគត​កុមារ បុគ្គលិក​ស្ម័គ្រចិត្ត​សាម​សុង​កម្ពុជា​បាន​រៀ​ប​ចំ​សកម្មភាព​អប់​រំ និង​កម្សាន្ត​ផ្សេងៗ​សម្រាប់​កុមារ ក្នុង​ការ​កសាង ទំនាក់ទំនង និង​នាំមក​នូ​វ​ភាព​សប្បាយរីករាយ​ដល់​ពួកគេ​។

លោក គង់ រតនៈ នាយក​ប្រតិបត្តិ​ម​ណ្ឌ​លព​ន្លឺ​អនាគត​កុមារ បាន​មាន​ប្រសាសន៍ថា «​វា​ពិតជា​អស្ចារ្យ ណាស់ ដែល​បានឃើញ​កូនៗ​របស់​ពួកយើង​ចាប់អារម្មណ៍​នឹង​សកម្មភាព​ដែល​ក្រុមហ៊ុន​សាម​សុង បាន​នាំ​ធ្វើ​ទ្បើង​ក្នុង​ថ្ងៃ​នេះ​។ ជាធម្មតា​កូនៗ​របស់​យើង​កម្រ​មាន​ឱកាស​ប៉ះ​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក ដូចជា ថេប​ប្លេត​នេះ​ណាស់​។​

លោក គង់ រតនៈ នាយក​ប្រតិបត្តិ​ម​ណ្ឌ​លព​ន្លឺ​អនាគត​កុមារ

ជាមួយនឹង​ការ​ប្រើប្រាស់​កម្មវិធីសិក្សា ក្នុង​សាម​សុង​ថេប​ប្លេត អ្នក​ស្ម័គ្រចិត្ត​បាន​បង្កើន​ភាព​ស្និទ្វិស្នាល​ជាមួយ​កុមារ តាម​រយៈ​ការ​លេងល្បែង​អប់​រំ បង្កើន​ចំណេះដឹង ដែល​អាច​ជួយ​ប​ង្រៀន​ពួកគេ​នូ​វ​ជំ​នា​ញ​គិត​លេខ និង​អក្ខរកម្ម​។ បុគ្គលិក ដែល​ជា​អ្នក ស្ម័គ្រចិត្ត​ក៏​បាន​បម្រើ​អាហារ​ថ្ងៃត្រង់ និង​ចែក​រំលែក​អាហារ​ជាមួយ​កុមារ ព្រម​ទាំង​ជជែក​អំពី អ្វី​ដែល​បានកើត​ទ្បើង​ថ្ងៃ​នេះ ថ្ងៃស្អែក និង​ថ្ងៃ​អនាគត​។

ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រា​ស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ត្រូវ​បានបញ្ចប់ ហើយ​កុមារ​និង បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​បាន​លាគ្នា ជាមួយ​ស្នាម​ញញឹម​ដ៏​រីករាយ​ដោយបាន​និយាយ​ពាក្យ​ថា «​ជួបគ្នា​ម្តង​ទៀត​!»៕

ដោយ៖ ថា ម៉ាលីដា