ខ្វល់​ចិត្ត​ឡើង​គីឡូ​មែន​? អនុវត្ត​វិធីសាស្ត្រ​ ៣​ងាយៗពី Kimberley ធានា​​ថា​​ស្រក!

  • 2017-10-09 02:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​ជា​ អ្នក​គាំទ្រ​របស់​ Kimmy Kimberley ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ហើយ​ថា​ ពីមុន​តារា​ស្រី​រូប​នេះ​ មាន​ទម្ងន់​រហូត​ដល់​ទៅ​ ៧០​គីឡូ​ឯណោះ។ ក្រោយ​មក​ នាង​ក៏​បាន​ស្រក​អស់​ជាង​ ២០​គីឡូ​ មក​មាន​រាង​ស្អាត​វិញ​ ព្រោះ​បាន​អនុវត្ត​វិធីសាស្ត្រ​ធំៗ ៣យ៉ាង។

១. ការ​ធ្វើ​លំហាត់​ប្រាណ

ជា​ដំណាក់កាល​ដំបូង​ Kim បាន​ចាប់​ផ្ដើម​រត់​ត្រឹកៗ​ ហាត់​យូហ្គា​ ប្រដាល់​ និង​ឡើង​ភ្នំ​ជា​ដើម។

២. របប​អាហារ

នាង​តែង​បរិភោគ​ អាហារ​ណា​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ និង​ផ្ដល់​កម្លាំង​មាំមួន​ ហើយ​ចៀសវាង​គ្រប់​ចំណី​ទាំង​ឡាយ​ណា​ធ្វើ​ឲ្យ​ធាត់។

៣. បន្លែ​ និង​ផ្លែឈើ

នេះ​ក៏​ជា​ចំណុច​សំខាន់​ដែរ​ សម្រាប់​តារា​សម្ដែង​ស្រី​រូប​នេះ​ ពោល​គឺ​នាង​តែង​ ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ជា​ប្រចាំ​ ដើម្បី​ផ្ដល់​វីតាមីន​ និង​ជាតិ​សរសៃ​ (មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក​ចង់​សម្រក​ខ្លាញ់) ឲ្យ​រាង​កាយ។

តាម​រយៈ​វិធី​សាស្ត្រ​ខាង​លើ​ សុទ្ធ​តែ​ជា​វិធី​ងាយៗ​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​អ្នក​ដែល​ចង់​មាន​រាង​ស្អាត​ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ការ​ព្យាយាម​អត់ធ្មត់​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី