Neymar ប្រាប់​ PSG ឲ្យ​ប្រជែង​ Barca យក​ Coutinho

  • 2017-10-09 03:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain បាន​ចេញ​មុខ​ជា​ចំហ​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រជែង​យក​ Coutinho ពី​ Liverpool ក្នុង​តម្លៃ​១២៥​លាន​អឺរ៉ូ។

Coutinho

តម្លៃ​ខាង​លើ​គឺ​ស្មើ​គ្នា​នឹង​សំណើ​ដែល​ FC Barcelona ដាក់​ទៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ Anfield ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​។​ ប្រភព​ពី​អេស្ប៉ាញ​ឲ្យ​ដឹង​ថា​​មូលហេតុ​ដែល​ PSG ចង់​បាន​ Coutinho គឺ​ធ្វើ​ទៅ​តាម​សំណើ​របស់​ Neymar ដែល​អ្នក​ទាំង​ពីរ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។​

មហាសេដ្ឋី​ជនជាតិ​កាតារ​ Nasser Al-Khelaïfi បាន​ឲ្យ​ក្លឹប​ទាក់ទង​ទៅ​ភ្នាក់​ងារ​ផ្ទាល់​របស់​កីឡាករ​រួច​ហើយ​។ យ៉ាងណា​ក៏​ដោយ​ PSG ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​លើ​ខ្ទង់​​ចំណាយ​ទិញ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ការ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ពី​សំណាក់​ UEFA ដោយ​សារ​ក្លឹប​នេះ​ត្រូវ​ចំណាយ​ខ្ទង់​រយ​លាន​ដូចគ្នា​ទៅ​លើ​ Kylian Mbappe។

មាន​ការ​ព្យាករណ៍​ថា​ដើម្បី​អាច​ទិញ​ Coutinho មក​បាន​ដោយ​មិន​រង​ការ​ពិន័យ​ក្លឹប​អ្នក​មាន​បារាំង​អាច​លក់​​កីឡាករ​ពីរ​រូប​ទៅ​វិញ​មាន​ដូចជា Ángel Di Maria និង​ Lucas Moura៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត