ស្ត្រីជា​មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់​ឧបត្ថម្ភច្រើនជាងមុនពេល​សម្រាល​កូន

  • 2017-10-09 03:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​បានរៀបចំ​កញ្ចប់​ថវិកាថ្មី សម្រាប់​ស្ត្រី​ដែលជាមន្ត្រីរាជការ នគរបាល កងទ័ព ​សម្រាល​បានកូន ដែលនឹងចាប់អនុវត្តចាប់ពីដើមឆ្នាំ ២០១៨ ខាងមុខនេះ។ ​

សម្ដេច ហ៊ុន សែន បាន​និយាយថា នាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) ធ្វើឡើង នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកនេះថា ចាប់ខែ មករា ឆ្នាំ ២០១៨ ទៅ ​មន្ត្រីរាជការស្ដី្រ នរគបាល កង​ទ័ព នឹងទទួលបា្រក់សម្រាប់សម្រាលកូន​ម្នាក់​ ទទួលបាន​ថវិកា ៨០​ម៉ឺន​រៀល ,​សម្រាល​បានកូន​ភ្លោះ ១​លាន​៦​សែន​រៀល និង​កូនភ្លោះ​បីនាក់ ២​លាន​៤​សែន​រៀល​។

ស្រ្តី​ជាមន្ត្រី​រាជការ​សរុប​ទាំង​អស់ចំនួន​ ៩២១៩៨​នាក់ ​ក្នុងនោះ​មានស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល​ មាន​៨២៥១៧​នាក់ ដែល​ភាគច្រើន​ជា​គ្រូបង្រៀន និង​គ្រូពេទ្យ​ និងមន្ត្រីដទៃទៀតប្រមាណ ៩ម៉ឺននាក់។ សម្ដេចបន្ថែម។

គួរជម្រាបថា ​កន្លង​មក​រដ្ឋាភិបាល​បានផ្ដល់​ថវិកា​ឧបត្ថម្ភ​ ​ដល់​ ​ស្ត្រី​ដែល​ជាមន្ត្រីរាជ​ការដែល​សម្រាល​កូនចាប់​ពី ៦០ម៉ឺន​រៀល​ឡើង​៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី