ច្បាស់ការ HONDA ទើប​ចេញ​ម៉ូតូ​ធំ​មួយ​រាង​ម៉ាអេម

  • 2017-10-09 04:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា បាន​ចេញ​ម៉ូតូ​ថ្មី NEW HONDA CB150R ជា​ប្រភេទ Premium Naked Sport ដែល​មាន​កម្លាំង​ម៉ាស៊ីន 150cc រួម​ជាមួយ​នឹង​បច្ចេកវិទ្យា និង​លក្ខណ​ពិសេស​ដូចជា៖

  • ភ្លើង​ចង្កៀង​មុខ​រាង​មូល​ស្ទីល Sport Cafe បំពាក់​ប្រព័ន្ធ​ភ្លើង LED
  • ធុង​សាំង​ធំ ព្រម​ទាំង​គម្រប​បែប AIRPLANE TANK CAP
  • កុងទ័រFull LCD បញ្ចេញ​ភ្លើង​ប្រាប់​ពី​ដំណើរ​ការ​គ្រប់​តួនាទី
  • Function ប្រាប់​គ្រប់​តួនាទី បង្ហាញ​ពី​គុណសម្បត្តិ​ម៉ាស៊ីន គុណ​សម្បត្តិ​នៃ​ការ​សន្សំ​សំចៃ និង​កំណត់​ពេល​វេលា​បើកបរ
  • បំពង់​ស៊ីម៉ាំង​ខ្លី ជិត​ម៉ាស៊ីន ជួយ​ប្រមូល​កម្លាំង​ឲ្យ​នៅ​ចំណុច​កណ្ដាល និង​មាន​លំនឹង
  • កម្លាំង​ម៉ាស៊ីន 150CC ចលនា​ម៉ាស៊ីន ៤តង់ ប្រភេទ ROLLER ROCKER ARM
  • ធុង​ទឹក​រចនា​រូបរាង​ផ្ដល់​ប្រសិទ្ធិ​ភាព​រំភាយ​កម្ដៅ​បាន​ល្អ
  • Swing arm មាន​ទម្ងន់​ស្រាល ប៉ុន្តែ​រឹងមាំ​ធន់​បាន​យូរ
  • តួ​ម៉ូតូ រចនា​ម៉ូដ​រាង​គ្រាប់​ពេជ្រ ដើម្បី​រក្សា​ទម្ងន់​ឲ្យ​មាន​តុល្យភាព
  • បូម​ទំហំ ៤១ម.ម កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​រាល់​ការ​បើកបរ និង​គ្រប់​គ្រង​បាន​គ្រប់​កាលៈទេសៈ
  • ឌីស​ហ្វ្រាំង​មុខ​បែប Radial Mount ចាន​ហ្វ្រាំង​ញែក​ដាច់ ទំហំ ២៩៦ម.ម ព្រម​ជាមួយ Caliper 4 Pot

ពិសេស​ជាង​នេះ​ទៀត រាល់​ការ​ទិញ​ម៉ូតូ Naked Sport មួយ​នេះ​ភ្លាម អ្នក​នឹង​ទទួល​បាន​មួក​សុវត្ថិភាព​១ និង​ស្រោមដៃ​១គូ​ភ្លាម ដោយ​ការ​ផ្ដល់​ជូន​នេះ​សម្រាប់​តែ ២០០​ឈុត ដំបូង​តែ​ប៉ុណ្ណោះ។

ព័ត៌មាន​បន្ថែម ទាក់​ទង​ទៅ ០១០ ៩២២ ៩២២៕

ដោយ៖ វិទូ