ព្រោះរូប​១​សន្លឹក​របស់​ James និង​ Taew តារា​​ចាស់​​ក្មេង​​លើក​​មក​​និយាយ​គ្រប់គ្នា!

  • 2017-10-09 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ថៃ​ Taew Nataponh និង​ James Jirayu បាន​សម្ដែង​រឿង​ភាគ​ថ្មី​មួយ​ទៀត​រួម​គ្នា​មាន​ចំណង​ជើង​ថា​ "Nueng Dao Fah Diew”។

ដោយឡែក​ តារា​ស្រី​ Taew បាន​បង្ហោះ​រូប​ ១​សន្លឹក​កាល​ពី​ថ្ងៃ​សៅរ៍​ ជាមួយ​ដៃ​គូសម្ដែង​ជាមួយគ្នា​ James Ji លើ​គណនី​ Instagram។

ជាមួយ​រូប​ដែល​បាន​បង្ហាញ​ បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយសារ​ការ​រៀប​ចំ​ខ្លួន​ និង​មុខមាត់​ របស់​តារា​ប្រុស​ស្រី​ទាំង​ ២​ស្រដៀង​គ្នា​ពេក រហូត​អ្នក​គាំទ្រ​មួយ​ចំនួន​មើល​ភ្លាម​អាច​ច្រឡំ ហើយ​ខ្លះ​បាន​និយាយ​បែប​កំប្លែង​ថា​ មុខ​របស់​ James ស្អាត​ជាង​ Taew ទៀត។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ សូម្បី​មិត្ត​រួម​អាជីព​ គឺ​តារា​សម្ដែង​ Matt Peeranee ក៏​បាន​ខមមិន​លើ​ រូប​នោះ​ដែរ​ដោយបាន​សរសេរ​ថា៖ "អ្នក​ណា​ជា​ James Ji? ហើយ​មួយ​ណា​ជា​ Taew? ច្រឡំ​ហើយ!”។

ចំណែក​តារា​ស្រី​ Mew Nittha វិញ​ក៏​បាន​ចូល​ខមមិន​ដែរថា៖ "ហេតុ​អ្វី​អ្នក​ទាំង​ ២​មាន​មុខ​ដួច​គ្នា​ម្ល៉េះ?”។

មិន​យូរ​ប៉ុន្មាន​ រៀមច្បង​ Benz Pornchita ចេញ​មក​បន្ថែម​ថា៖ "មុខ​របស់​អ្នក​ទាំង​ ២​ដូច​គ្នា​ណាស់។”

ជាក់​ស្ដែង​ នេះ​ជា​រឿង​ទី​ ២​ហើយ​ដែល​ តួ​ប្រុស​ស្រី​ទាំង​ ២​បាន​ចាប់​ដៃ​គ្នា​សម្ដែង​ បន្ទាប់​ពី​រឿង​ "Games Sanehha” ដែល​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ចំណែក​រឿង​ "Nueng Dao Fah Diew” ជា​ប្រភេទ​រឿង​បែប​បុរាណ​ ហើយ​ក៏​ជា​ទស្សនីយភាព​ថ្មី​មួយ​ទៀត​ សម្រាប់​អ្នក​គាំទ្រ​ James Ji និង​ Taew ដែរ៕

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម