Mbappe ថា​ Neymar ពូកែ​រឿង​មួយ តែ​ស្ទើរ​រឿង​មួយ​ទៀត​ជាង Griezmann

  • 2017-10-09 13:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង Kylian Mbappe កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​សរសើរ​​មិត្ត​រួម​ក្លឹប​របស់​ខ្លួន Neymar និង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង Antoine Griezmann តែ​បាន​បញ្ជាក់​ថា Neymar ប្រើ​បច្ចេកទេស​ល្អ​ជាង Griezmann ប៉ុន្តែ​បើ​និយាយ​រឿង​មុខ​សំណាញ់​ទី Griezmann ស៊ុត​ច្បាស់​ជាង Neymar។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា ក្នុង​ចំណោម​ Neymar និង Griezmann មួយ​ណា​ដែល Mbappeចង់​លេង​ជាមួយ​​ជាង ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​ឆ្លើយ​ថា៖ "ខ្ញុំ​ចង់​លេង​ជាមួយ​គេ​ទាំង​ពីរ​នាក់ ព្រោះ​ពួក​គេ​ជា​កីឡាករ​ប្រភេទ​ផ្សេង​គ្នា"។ កីឡាករ​វ័យ ១៨​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "បើ​និយាយ​រឿង​បច្ចេកទេសNeymar ល្អ​ជាង Griezmann តែ​បើ​និយាយ​រឿង​មុខ​សំណាញ់​ទី​វិញ Griezmann ស៊ុត​ច្បាស់​ជាង Neymar។ ដូច្នេះ​ពួក​គេ​ជា​ប្រភេទ​កីឡាករ​ផ្សេង​គ្នា ហើយ​ខ្ញុំ​អាច​រៀន​សូត្រ​ពី​ពួក​គេ​ទាំង​ពីរ​នាក់"។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ផ្ទេរ​ទៅ​ក្លឹប PSG ក្នុង​តម្លៃ​ខ្លួន​បំផុត​មក Neymar បាន​ស៊ុត​ចូល ៨​គ្រាប់ និង​បញ្ជូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន ៧​គ្រាប់​ឲ្យ​ក្លឹប​មួយ​នេះ ខណៈ Griezmann បំប៉ោង​សំណាញ់​ទី​ឲ្យ​ Atletico Madrid បាន​៣​គ្រាប់ និង​បញ្ជូល​ឲ្យ​មិត្ត​រួម​ក្រុម​បាន​១ គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី