វែល​អស់​ឱកាស​លេង​ World Cup ក្រោយ​ចាញ់​អៀរឡង់​ ១-០

  • 2017-10-10 01:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល​បាន​អស់​ឱកាស​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​ World Cup នៅ​រុស្ស៊ី​ហើយ​ក្រោយ​ភ្លាត់​ស្នៀត​ចាញ់​សាធារណរដ្ឋ​អៀរឡង់​ ១-០ នៅ​ទឹកដី​ខ្លួន​ឯង​។​

ការ​ប្រកួត​ដែល​គ្មាន​វត្តមាន​តារា​ឆ្នើម​ Gareth Bale កាល​ពី​យប់​មិញ​ នៅ​ក្នុង​វគ្គ​ទី​មួយ​ម្ចាស់ផ្ទះ​បាន​ធ្វើ​ការ​គ្រប់គ្រង​បាល់​យ៉ាង​ច្រើន​លើសលប់​តែ​គ្មាន​ឱកាស​ស៊ុត​ទម្លុះ​រនាំង​ការពារ​យ៉ាង​ល្អ​របស់​អៀរឡង់​បាន។

នៅ​វគ្គ​ទី​ពីរ​ ខ្សែ​បម្រើ​ James McClean មក​ពី​ West Bromwich បាន​ក្លាយ​ជា​ពេជ្ឈឃាដ​ស៊ុត​ទម្លាក់​វែល​នៅ​នាទី​៥៧​ បើ​ទោះ​ជា​ម្ចាស់​ផ្ទះ​ប្រឹង​វាយ​បក​យ៉ាង​ណា​ក៏​មិន​បាន​សម្រេច​ដែរ។ យោង​តាម​លទ្ធផល​នេះ​ ក្នុង​ពូល D ក្រុម​ជម្រើស​ជាតិ​ស៊ែប​បាន​កក់​កៅអី​ស្វ័យ​ប្រវត្តិ​ទៅ World Cup ហើយ​សាធារណរដ្ឋ​អៀរឡង់​ត្រូវ​លេង​ Play-off ជាមួយ​លេខ​២​ពូល​ផ្សេង​ទៀត៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម