ភ្លើងឆេះព្រៃរដ្ឋកាលីហ្វញ៉ា បំផ្លាញអគារ ១៥០០ខ្នង ស្លាប់​១០នាក់ រាប់ម៉ឺននាក់​ភៀសខ្លួន

  • 2017-10-10 02:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​តំបន់​ផលិត​ស្រា រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ​បាន​​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​ ១០​នាក់​ និង​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទៀត​ បាន​រត់​ចោល​ផ្ទះ​សម្បែង។​

​ពេល​ភ្លើង​កំពុង​ឆេះ​មាន​ខ្យល់​បក់​ក្នុង​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​រាល​ដាល​កាន់​តែ​លឿន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២​ម៉ឺន​នាក់ ចុះ​ចោល​ផ្ទះ​សម្បែង​ទាំង​រាត្រី​ថ្ងៃ​អាទិត្យ។ ​ភ្នាក់ងារ​អគ្គីភ័យ​របស់​រដ្ឋ​បាន​អះអាង​ថា ​ផ្ទៃដី​ប្រមាណ ៧៣ ០០០​អា ត្រូវ​​បាន​ភ្លើង​ឆេះ​ខ្ទេច​ហ្មត់។

​អគារ​យ៉ាង​តិច ១ ៥០០ ខ្នង​បាន​ឆេះ​ខ្លោច​ខ្ទេច ឯ​រដ្ឋ​បាន​ប្រកាស​ភាព​​អាសន្ន​ក្នុង​ស្រុក​ចំនួន ៣ ​ដែល​ភាគ​ច្រើន​ជា​តំបន់​ល្បី​ផលិត​ស្រា។ មូលហេតុ​មិន​ទាន់​ដឹង​នៅ​ឡើយ..

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ