គ្រូ​វៀតណាម៖ ​យើង​ត្រូវ​គោរព​ដល់ ចាន់ វឌ្ឍនាកា

  • 2017-10-10 02:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mai Duc Chung ​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​របស់​វៀតណាម ​ត្រូវ​ការ​ជ័យជម្នះ​លើ​កម្ពុជា​ដាច់​ខាត ​ដើម្បី​បាន​ឱកាស​ឡើង​វគ្គ​បន្ដ ​តែ​ទោះ​ជា​យ៉ាង​នេះ​លោក​ក៏​ត្រូវ​គោរព​ដល់​កីឡាករ ចាន់ វឌ្ឍនាកា ​ផង​ដែរ។

លោក Mai Duc Chung

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​ថ្ងៃ​ទី​១០ ខែ​តុលា ​ឆ្នាំ​២០១៧ ​នេះ​វេលា​ម៉ោង​៧​ល្ងាច ដែល​ជា​ជំនួប​ជើង​ទី​២ ក្នុង​ពូល C ក្នុង​ព្រឹត្តិការណ៍​​ជម្រុះ 2019 AFC Asian Cup ។ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Mai ​បាន​និយាយ​ដូច្នេះ​ថា​៖ “​យើង​ត្រូវ​ការ​៣​ពិន្ទុ​ជា​ដាច់​ខាត ក្រុម​កម្ពុជា​កំពុង​តែ​ពឹង​លើ​កីឡាករ ចាន់ វឌ្ឍនាកា ​ព្រោះ​គាត់​ជា​កីឡាករ​ល្អ​ម្នាក់។ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​គាត់​រក​គ្រាប់​បាល់​បាន​ច្រើន ​រាប់​បញ្ចូល​ទាំង​ស៊ុត​ចូល​យើង​ផង​ដែរ។ យើង​ត្រូវ​ការ​មាន​ការ​គោរព​ដល់​គាត់”។

មួយ​វិញ​ទៀត ​គ្រូ​បង្វឹក​វ័យ​៦៩​ឆ្នាំ​ខាង​លើ​បន្ថែម​ថា​ក្រុម​របស់​លោក​នឹង​លេង​បាន​ល្អ ដោយសារ​តែ​មាន​អ្នក​គាំទ្រ​ក្នុង​ដី​ខ្លួន​ឯង។ ជា​ពិសេស​ទៀត​នោះ ​វៀតណាម​ត្រូវ​ការ​ឈ្នះ​និង​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ មុន្នីរម្យ