Lewandowski ជួយ​ប៉ូឡូញ​ឡើង​ World Cup រួច​ទៅ​ទទួល​សញ្ញាប័ត្រ​បរិញ្ញា​

  • 2017-10-10 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robert Lewandowski បាន​ជួប​រឿង​ដ៏​ជោគជ័យ​ជា​ច្រើន​ផ្ទួន​ៗ​គ្នា​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

Lewandowski

កាល​ពី​ថ្ងៃ​សុក្រ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ក្រោយ​ស៊ុត​បាន​៣​គ្រាប់​ទល់​នឹង​ជម្រើស​ជាតិ​អាមេនី​​។ បន្ទាប់​មក​រូប​គេ​បាន​ស៊ុត​មួយ​គ្រាប់​ជួយ​ប៉ូឡូញ​ឈ្នះ​ម៉ុងតេណេក្រូ ៤-២​ ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup នៅ​រុស្ស៊ី។

នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​តារា​ឆ្នើម​មក​ពី​ Bayern Munich ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣០​នាក់​ចុងក្រោយ​ក្នុង​ការ​ប្រជែង​ពាន​ Ballon d'Or ហើយ​បន្ថែម​ពី​នោះ​ទៀត​ Lewandowski ក៏​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​យ៉ាង​ជោគជ័យ​លើ​មុខ​វិជ្ជា​កីឡា (Sports education)៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត