កីឡាករ​កម្ពស់​ខ្ពស់​ Crouch ជាប់​កំណត់ត្រា​ពិសេស​មួយ​​របស់​ Guinness

  • 2017-10-10 03:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Peter Crouch បាន​ចារ​ឈ្មោះ​ខ្លួន​ឯង​ក្នុង​សៀវភៅ​បញ្ជី​កំណត់ត្រា​ពិភពលោក (Guinness World Records) ជា​កីឡាករ​ដែល​តែត​បាល់​ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ Premier League។

Peter Crouch

ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រក​គ្រាប់​បាន​១០៥​នៅ​ Premier League ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៦​ប្រកួត​ក្នុង​នោះ​ ៥១​គ្រាប់​កើត​ចេញ​ពី​ការ​ប្រើ​ក្បាល​តែត​បញ្ចូល​ទី។ កំណត់ត្រា​ក្បាល​របស់​គេ​គឺ​មាន​ចំនួន​ច្រើន​ជាង Alan Shearer ដែល​ជា​ម្ចាស់​កំណត់ត្រា​ចាស់​ចំនួន​៥​គ្រាប់។

កីឡាករ​ដែល​ធ្លាប់​លេង​នៅ​៦​ក្លឹប​ផ្សេង​គ្នា​រួម​ទាំង​ Liverpool ផង​នោះ​បាន​និយាយ​ថា៖"បើ​សិន​អ្នក​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​អ្នក​ត្រូវ​តែ​ឈរ​ក្នុង​ប្រអប់​ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​យក​បាល់។ នេះ​គឺ​ជា​គន្លឹះ​​មួយ​ដែល​ខ្ញុំ​តែងតែ​ធ្វើ​ដដែល​ៗ​ពេល​លេង​បាល់"៕

ប្រភព៖ Express   ប្រែសម្រួល៖ វីរ៉ុត