១១​​នាក់​​ដែល​​កម្ពុជា ​អាច​ដាក់​លេង​​ប៉ះ​វៀតណាម​យប់​នេះ

  • 2017-10-10 06:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​​ការប្រកួត​ជា​មួយ​​ក្រុម​វៀតណាម​វេលា​ម៉ោង ៧:០០ ​នាទី​យប់នេះ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៤ ក្នុង​ពូល C នៃ​​ការ​ប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup 2019 ។

ជម្រើស ១១ នាក់​កាល​ប៉ះ​វៀតណាម​ជើង​ទី​១​

​​បើ​គិត​មក​​ដល់​ពេល​នេះ​ក្រុម​កម្ពុជា​ទើប​តែ​រក​បាន ៣ ពិន្ទុ​ប៉ុណ្ណោះ ដោយ​ឈ្នះ​១ និង​ចាញ់​ពីរ​ប្រកួត​​ ខណៈ​ក្រុម​វៀតណាម​​រក​បាន ៥ ពិន្ទុ​ហើយ​ ដោយ​ឈ្នះ​ ១​និង​ស្មើ​ពីរ​ប្រកួត។ ​​បើ​គិត​ទៅ​លើ​​ជម្រើស​ ១១ នាក់​ដំបូង​​ ថ្ងៃ​នេះ​ Sabay សូម​ធ្វើ​ការ​ទស្សន៍ទាយ​ដូច​ខាង​ក្រោម៖

ជម្រើស ១១ នាក់​របស់​កម្ពុជា​យប់​នេះ​អាច​ជា

  • ​អ្នក​ចាំ​ទី​ ស៊ូ យ៉ា​ទី

  • ខ្សែ​ការពារ រស់ សំអឿន ឈិន ឈឿន សឿយ វិសាល និង ឈុំ ភិសា

  • ​ខ្សែ​បម្រើ​ការពារ​​ សុខ សួហាណា ធារី ចន្ថាប៊ូន

  • ខ្សែ​បម្រើ​ប្រយុទ្ធ​ កែវ សុផេង ចាន់ វឌ្ឍនាកា និង ប្រាក់​ ធីវ៉ា

  • ខ្សែ​ប្រយុទ្ធ ឃួន ឡា​បូរ៉ាវី

- ​តើ​ប្រិយមិត្ត​គិត​ថា កីឡាករ​រូប​ណា​ខ្លះ​ នឹង​បាន​លេង​​ប្រកួត​ប៉ះ​វៀតណាម​យប់​នេះ​?

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​