កុំ​រំលង! ក្រុម​ខ្លាំង​ហូឡង់​ភាគ​រយ​ច្រើន​​គ្មាន​កន្លែង​ទៅ​​រុស្សី

  • 2017-10-10 07:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​លេខ​ពីរ​និង​បី ពូល A វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប ​ស៊ុយអែត​និង​ហូឡង់​ ត្រូវ​ខាំ​ធ្មេញ​ដាក់​គ្នា​យប់​នេះ​​វេលា​ម៉ោង​​១:៤៥ ដើម្បី​កំណត់​ថា នរណា​នឹង​បាន​​កន្លែង​មួយ​ទៅ​ World Cup ២០១៨។

គិត​ត្រឹម​ប្រកួត​ទី​៩​នេះ ស៊ុយអែត​ដាច់​ហូឡង់​៣​ពិន្ទុ​ត្រឹម ហើយ​ថែម​ទាំង​មាន​គ្រាប់​ចំណេញ​ច្រើន​ថែម​ទៀត ក្រោយស៊ី​លុចហ្សំបួរ​ចុងក្រោយ​ ៨-០។ វិធី​ដែល​អាច​បើ​ផ្លូវ​ឲ្យ​ហូឡង់​​​មាន​កៅអី​មួយ​ដើម្បី​លេខ២ លេង Play-Off ពួក​គេ​ត្រូវ​ទាត់​បញ្ចូល​ទី​ ស៊ុយអែត​ឲ្យ​បាន​ចាប់​ពី​៧​គ្រាប់​ឡើង តែ​បើ​ត្រឹម​ស៊ី​តិច​គ្រាប់​មាន​ន័យ​ថា ​ចាញ់​គ្រាប់​បាល់​ចំណេញ​របស់ ស៊ុយអែត​ហើយ។

ក្នុង​ពូល​នេះ​ដូច​គ្នា បារាំង​ក៏​មិន​ទាន់​ធានា​តំណែង​លេខ​១​របស់​ខ្លួន​ដែរ ព្រោះ​​លើស​ក្រុម​លេខ​២ ស៊ុយអែត​តែ១​ពិន្ទុ​ប៉ុណ្ណោះ ហើយ​យប់​នេះ​ពួក​គេ​ត្រូវ​លេង​ទល់​នឹង​ បេឡារូស។ ក្នុង​កាលៈទេសៈ​នេះ បើ​បារាំង​ភ្លាត់​ចាញ់​ ហើយ​ស៊ុយអែត​ឈ្នះ នោះ ស៊ុយអែត​នឹង​ឡើង​លេខ​១​វិញ។

វាសនា​របស់​ក្រុម​ពណ៌​ទឹក​ក្រូច​ហូឡង់​ពិត​ជា​ត្រដាបត្រដួស​មែនទែន ព្រោះ​ក្នុង​ព្រឹត្តិការណ៍ Euro ២០១៦កន្លង​ទៅ​ ​ពួក​គេ​បាន​ធ្លាក់​ចេញ​​ពី​តាំង​ពី​វគ្គ​ជម្រុះ​ ហើយ​​​ World Cup ឆ្នាំ​នេះ​​ក៏​​អាច​នឹង​ជួប​សំណាង​​អាក្រក់​ដូច​ឆ្នាំ​មុន​ដែរ៕ ​​​​

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ