ផ្តល់​អាហារូបករណ៍ ២០ កន្លែង​ ថែម​ទទួលបាន​ប្រាក់​ខែ ២០០ ដុល្លារ​រៀង​រាល់​​ខែ រួស​​រាន់​​ឡើង​!

  • 2017-10-10 08:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្មាតប្រកាសផ្តល់អាហារូបករណ៍ចំនួន20កន្លែងដល់សិស្សានុសិស្សដែលទើបប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្មីៗនេះ ក្រោមកម្មវិធីឈ្មោះ SmartEdu Scholarship។

អាហារូបករណ៍ទាំងមូលរួមមានការបង់ថ្លៃសិក្សាប្រចាំឆ្នាំ ព្រមទាំងប្រាក់ខែ 200ដុល្លារ ជារៀងរាល់ខែសម្រាប់ចំណាយលើការរស់នៅរហូតដល់បញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ។ Smart នឹងផ្ដល់ជូនអាហារូបករណ៍ដល់សិស្សពូកែចំនួន ២០កន្លែង ដោយមួយកន្លែងមានតម្លៃរហូតដល់ 15000 ដុល្លារ។

លក្ខខណ្ឌដាក់ពាក្យ៖

  • ជាសិស្សនិទ្ទេស A ឬ B ដែលប្រឡងបាក់ឌុបនៅឆ្នាំ២០១៧
  • មានជីវភាពខ្វះខាត
  • ជ្រើសរើសការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ

_1.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

_2.សាកលវិទ្យាល័យបាត់ដំបង

_3.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

_4.សាកលវិទ្យាល័យមានជ័យ

_5.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

_6.សាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ

_7.សាកលវិទ្យាល័យជាតិគ្រប់គ្រង

_8.វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

_9.សាកលវិទ្យាល័យស្វាយរៀង

_10.សាកលវិទ្យាល័យជាស៊ីមកំចាយមារ

_11. វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

របៀបដាក់ពាក្យ៖

  • ផុតកំណត់ទទួលពាក្យ៖ 13 តុលា ឆ្នាំ 2017
  • អនឡាញ៖ អាចបំពេញពាក្យតាមរយៈគេហទំព័រ https://www.smart.com.kh/application-form
  • ពាក្យស្នើសរសេរដោយដៃ៖ ទៅយកពាក្យសុំនៅតាម៖ Smart shop ដែលនៅជិតបំផុត @មន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស @នាយកដ្ឋានឧត្តមសិក្សានៅរាជធានីភ្នំពេញ @វិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ទូរគមនាគមន៍ និងពត៌មាន (NIPTICT) ពាក្យស្នើសរសេរដោយដៃទាំងអស់ត្រូវយកទៅដាក់នៅនាយកដ្ឋានឧត្តមសិក្សានៅរាជធានីភ្នំពេញ ឫ ស្នាក់ការកណ្តាលក្រុមហ៊ុនស្មាតនៅម្តុំបឹងត្របែកជិតនឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

បញ្ជាក់៖

  • អាហារូបករណ៍ 10 កន្លែងនឹងត្រូវផ្ដល់ជូនដល់សិស្សដែលជ្រើសរើសការសិក្សានៅវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ទូរគមនាគមន៍ និងពត៌មាន (NIPTICT)
  • អាហារូបករណ៍ 10 កន្លែងទៀតនឹងត្រូវផ្តល់ជូនដល់សិស្សដែលជ្រើសរើសការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋផ្សេងៗទៀតដូចមានបញ្ជាក់ជូនខាងលើ (ឧ. សាកលវិទ្យាល័យ ITC, RUPP, NUM…..-ល-)

ចំពោះបេក្ខជនដែលជ្រើសរើសការសិក្សានៅវិទ្យាស្ថាន NIPTICT ត្រូវយកពាក្យស្នើទៅដាក់នៅ NIPTICTផ្ទាល់តែម្តង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ៖ 010 234 075 ឬចូលទៅកាន់គេហទំព័រ៖ www.smart.com.kh/scholarship

#SmartEdu #Scholarship #DrivingDreamersToAchieve #SmartAxiata#MoEYS #MPTC

អត្ថបទ៖ ដៃ​គូ​សហការ​