រឿង​ពិត​ពី​ក្រោយ​ ដេនី​ ក្វាន់ ត្រៀម​ចេញ​ Original Song

  • 2017-10-10 08:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​​​ស្រី​ស្អាត​​​សិច​ស៊ី​​​សាច់​ស​ខ្ចី​ ដេនី ក្វាន់ បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​​​លើ​រូប​​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ​ក្រោយ​​ពី​នាង​ប្រកាស​ចេញ​បទ​ Original Song ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ជុំវិញ​ហេតុ​ផល​​​ធ្វើ​ឲ្យ​​ ដេនី ក្វាន់ ងាក​មក​ចាប់​អារម្មណ៍​ផលិត​បទ​ចម្រៀង​ Original Song ដោយ​សារ​តែ​​​ទី​ ១​ ចង់​ច្រៀង​លេង​កម្សាន្ត​អារម្មណ៍​​ពេល​សម្រាក​ពី​ការ​ងារ​សិល្បៈ​ ទី​២ បទ​ចម្រៀង​​ដែល​​ត្រៀម​ចេញ​គឺ​​និយាយ​ពី​ជីវិត​នៃ​ការ​តស៊ូ​របស់​នាង​ផ្ទាល់​នា​ពេល​កន្លង​។

ដេនី ក្វាន់ រៀប​រាប់​​ប្រាប់​ Sabay ថា ពាក់​ព័ន្ធ​បទ​ចម្រៀង​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ មិន​មែន​ខ្លួន​ជា​អ្នក​និពន្ធ​ឡើយ​ គឺ​​ពួក​ម៉ាក់​ដែល​ស្រឡាញ់​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​ជា​អ្នក​និពន្ធ​ឲ្យ​។ ដូច្នេះ​នាង​ចាំ​តែ​ច្រៀង​តែ​ប៉ុណ្ណោះ​។

នាង​ថា៖​"ខ្ញុំ​មាន​គម្រោង​១ ឆ្នាំ​​ហើយ​បង​ មុន​នឹង​សម្រេច​ចិត្ត​ចេញ​បទ​ចម្រៀង​ច្រៀង​ និង​យាយ​រៀប​រាប់​ពី​ជីវិត​របស់​ខ្ញុំ​នេះ អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវ​សម្រេច​វា​ឲ្យ​បាន​ក្នុង​ពេល​ឆាប់​នេះ​បង​"។

ការ​ចេញ​បទ​ចម្រៀង​លើក​ទី​១​របស់​ខ្លួន​នេះ​ ដេនី ក្វាន់ មិន​រំពឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ឡើយ​ ព្រោះ​នាង​គិត​ថា​សំឡេង​នាង​ច្រៀង​មិន​ពីរោះ​ដូច​តារា​ចម្រៀង​អាជីព​។ តែ​បើ​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​មហា​ជន​​​​​ខ្លួន​អាច​ នឹង​ចេញ​បទ​​ចម្រៀង​ថ្មី​ជា​បន្ត​បន្ទាប់​ទៀត​ក៏​ថា​បាន​។

គួរ​បញ្ជាក់​ថា ​បទ​ចម្រៀង​Original Song ដែល​នាង​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​នេះ​សុំ​លាក់​ចំណង​ជើង​សិន​។ បទ​នេះ​ជា​ប្រភេទ​បទ​បែប​មនោ​សញ្ចេតនា​តែ​លាយ​ជា​មួយ​នឹងរ៉េបខ្លះៗ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី