ស៊យ​ហើយ! នៅ​ភាគ​បញ្ចប់​នេះ រាជនី​ត្រូវ​សង្សារ​ចាស់​ធ្វើ​បាប​វិញ​ម្ដង

  • 2017-10-13 01:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភាគ​បញ្ចប់​នៃ​រឿង​«អន្ទាក់​ស្នេហ៍​រាជនី» តួ​​ឯក​ស្រី​រាជនី ត្រូវ​បាន​អតីត​សង្សារ​តាម​ធ្វើ​បាប ដោយ​សារ​ខឹង​នាង​បោះបង់​រូប​គេ​ចោល។ ចង់​ដឹង​ដល់​ហើយ ថា​តើ​រាជនី​អាច​រួច​ផុត​ពី​កណ្ដាប់​ដៃ​ម្នាក់​នោះ​ទេ? តោះ! កុំ​ឱ្យ​ខាត​ពេល ចូល​អាន​ទាំង​អស់​គ្នា!

មក​ដល់​ផ្ទះ​វិញ​ រាជនី​តាំង​ចិត្ត​មក​និយាយ​រឿង​រៀបការ​​ជាមួយ​ម៉ាក់​នាង​ឱ្យ​បាន​ដាច់​ខាត ថា​នាង​មិន​ព្រម​រៀបការ​នោះ​ទេ។ មក​ដល់​ឃើញ​ម៉ាក់​នាង កំពុង​មើល​​រ៉ូប​ការ​ក្នុង​អ៊ីនធឺណិត​យ៉ាង​រំភើយ។ នេះ​ម៉ាក់​នាង​លេង​មែន​ទែន​ហើយ?

«អូ! រាជនី​មក​ដល់​ល្មម​ នេះ​ម៉ាក់​កំពុង​មើល​រ៉ូប​ការ ស្អាតៗ​ណាស់​កូន! អា​ចេញ​ថ្មី​នៀក!»

អ្នក​ស្រី​នីដា​និយាយ​ដោយ​មិន​ដក​ភ្នែក​ជាមួយ​រ៉ូប​ទាំង​នោះ​ឡើយ នៅ​អូស​ចុះ​អូស​ឡើង ញញឹម​បិទ​មាត់​មិន​ជិត មកពី​គាត់​គិត​ថា​ទី​បំផុត កូន​ស្រី​កញ្ចាស់​របស់​គាត់​លក់​ដាច់​​ហើយ​ទេ​ដឹង។ រាជនី​មុខ​ស្មើ​​មិន​តប តែ​ទៅ​អង្គុយ​ជិត​ម្ដាយ រួច​និយាយ​មួយៗ​​​ច្បាស់ៗ បញ្ជាក់​ថា​ពាក្យ​នាង​ត្រូវ​តែ​ដាច់​ខាត​ហើយ៖

«ម៉ាក់​ខ្ញុំ​មិន​រៀបការ​ទេ!!»

អ្នក​ស្រី​នីដា​ងាក​មក​មើល​មុខ​កូន​ស្រី​ពេល​នេះ។

«ហេតុ​អី? ឯង​អាយុ​ប៉ុន្មាន​ហើយ​ពេល​នេះ?»

ចាស់ៗ​ដូច​តែ​គ្នា មួយ​ថ្ងៃៗ​ភ័យ​ខ្លាច​តែ​កូន​អត់​​ប្ដី។

«ម៉ាក់​ភ្លេច​ហើយ​​ហ្អេ? ប៉ា​ទៅ​ចោល​ពួក​យើង​ដោយ​របៀប​ណា?»

នឹក​ឃើញ​ដល់​រឿង​នេះ​ហើយ អតីតកាល​ឈឺ​ចាប់​ក៏​ត្រឡប់​មក​លើ​ការ​ចង​ចាំ​របស់​នាង​ម្ដង​ទៀត។ ក្មេង​ស្រី​ម្នាក់​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ ឈរ​មើល​ម្ដាយ​ពពោះ កំពុង​តែ​អង្វរ​ប្ដី​​ដែល​​​អូស​វ៉ាលី​ចុះ​ចេញ​ពី​ផ្ទះ។ នាង​ដើរ​យឺតៗ​ សំដៅ​ទៅ​រក​ឪពុក។ បើ​ក្មេង​ដទៃ​ឃើញ​ព្រឹត្តិការណ៍​​នេះ​អាច​យំ តែ​នាង​មិន​យំ​ទេ ទឹក​មុខ​មាំទាំ​សួរ​ទៅ​ឪពុក​ម៉ាត់ៗ​ថា៖

«ម៉េច​ក៏​ប៉ា​ចង់​ទៅ​ឱ្យ​ចោល​ពួក​យើង?»

«ប៉ា​សុំ​ទោស​ រាជនី មើល​ថែ​ម៉ាក់​ផង!»

«ប៉ា​មិន​ស្រឡាញ់​ពួក​យើង​ទេ?»

ប៉ា​នាង​មិន​ឆ្លើយ បាន​ត្រឹម​តែ​ធ្វើ​មុខ​ទីទើរ មិន​ដឹង​និយាយ​ថា​ម៉េច​ចំពោះ​កូន​ឱ្យ​មើល​ទៅ​សម។ សម្ដី​នាង​មួយ​ម៉ាត់​ទៀត​ក៏​បន្ទរ​៖

«ប៉ា​ឱ្យ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំមក​មើល​ថែ​មនុស្ស​ស្រី​ម្នាក់​កំពុង​មាន​ផ្ទៃ​ពោះ​ ហើយ​ខ្លួន​ឯង​ទៅ​តាម​ស្រី ប៉ា​​មិន​​ខ្មាស​ខ្លួន​ឯង​ទេ?»

នេះ​ជា​សម្ដី​ចុងក្រោយ ដែល​នាង​បាន​​និយាយ​ទៅ​ប៉ា​នាង បន្ទាប់​ពី​នោះ​គឺ​២០​ឆ្នាំ​ហើយ ដែល​នាង​​មិន​ធ្លាប់​បាន​និយាយ​ពាក្យ​ថា​ប៉ា​​ត​ទៅ​ទៀត។ សំណាង​ដែល​នាង​មាន​លោកតា​​ជា​អ្នក​ជំនួញ ទើប​តា​របស់​នាង​ជា​អ្នក​ផ្គត់ផ្គង់​មិន​ដែល​ឱ្យ​ជីវិត​គ្រួសារ​នាង​​លំបាក​ឡើយ ហើយ​ក៏​ទម្រើស​នាង​ឱ្យ​ក្លាយ​ជា​រាជនី​ប្រចាំ​គ្រួសារ​ផង​ដែរ រហូត​ដល់​នាង​កាន់​តំណែង​នេះ​ជំនួស​លោក​តា បន្ទាប់​ពី​គាត់​បាន​អនិច្ចកម្ម​ទៅ។

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ