សោកស្ដាយ ​កម្ពុជា​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​វៀតណាម​បាន​

  • 2017-10-10 13:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​បាន​ទេ ​ផ្ទុយ​ទៅ​វិញ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៥-០ ​នៅ​មុន​នេះ​បន្ដិច៕

នៅ​តង់ទី១ ការប្រកួតក្រោមមេឃភ្លៀងខ្លាំងដែលធ្វើឱ្យក្រុមទាំងសងខាងពិបាកលេងមែនទែន។ តែទោះ​ជាយ៉ាងនេះក្ដី​ម្ចាស់​ផ្ទះវៀតណាមហាក់មានប្រៀបជាងបន្តិច ដោយបានបង្កើតឱកាសជាច្រើនដង រហូតរកគ្រាប់​បាល់បាន​នាំមុខ​១គ្រាប់មុន។ ក្រោយពីគេនាំមុខហើយ កម្ពុជាព្យាយាមស្វែងរកគ្រាប់បាល់វិញដែរ ប៉ុន្តែធ្វើមិនបានសម្រេចឡើយ រហូតដល់ចប់តង់ទី១តែម្ដង រក្សាលទ្ធផល ១-០។

ចូលដល់តង់ទី២វិញ បើកឆាកភ្លាមក្រុមវៀតណាមនៅតែស្វែងរកឱកាសរកគ្រាប់បាល់ដដែល រហូតដល់រកគ្រាប់​២គ្រាប់បន្ដទៀតនៅដើម​តង់ទី២នេះ ។ កម្ពុជា ក្រោយពីគេនាំមុខដល់ ៣គ្រាប់ហើយ ក៏មិនបាក់ទឹកចិត្តដែរ លេង​ដោយ​ទំនុកចិត្តរកគ្រាប់បាល់មកវិញ ប៉ុន្តែសោកស្ដាយ​រកគ្រាប់មិនបាន បែរជា​ត្រូវវៀតណាម​គ្រប​រហូត​ថែម​បាន​២គ្រាប់ទៀត។ ចប់ការប្រកួត វៀតណាមយកឈ្នះកម្ពុជា ៥-០ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup វគ្គជម្រុះក្នុងពូល៕

អត្ថបទ៖ មុន្នីរម្យ