Hacker​ ​កូរ៉េ​ខាង​ជើង​ ​យក​បាន​ឯកសារ​សម្ងាត់​កង​ទ័ព​អាមេរិក​ ​និង​កូរ៉េ​ខាង​ត្បូង

  • 2017-10-10 11:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ ​Hacker​ ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​រក​ឃើញ​ថា​ ​បាន​លួច​យក​នូវ​ឯកសារ​សម្ងាត់​ ​រួម​ទាំង​យុទ្ធសាស្ត្រ​កងទ័ព​អាមេរិក​ ​និង​កូរ៉េ​ខាង​ត្បូង​បាន​មួយ​ចំនួន​ធំ។ នេះ​បើ​តាម​ការ​ប្រកាស​ក្នុង​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង។

ឯកសារ​ដែល​កូរ៉េ​ខាង​ជើង​យក​បាន​មាន​ដូច​ជា​ ​គម្រោង​ការ​នៃ​ការ​បញ្ឆេះ​ភ្លើង​សង្គ្រាម​សាជាថ្មី​នៅ​ឧបទ្វីប​កូរ៉េ​ ​ដែល​អាមេរិក​នៅ​ពី​ក្រោយ​ ​រួម​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន។

លោក​ ​Rhee Cheol-hee​ ​តំណាងរាស្ត្រ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ថា​ ​ទិន្នន័យ​ឯកសារ​ដែល​កូរ៉េ​ខាង​ជើង​យក​បាន​នោះ​មាន​ទំហំ​ ​២៣៥ gigabytes (235 GB)​ ​ហើយ​លួច​ចេញ​ពី​មជ្ឈមណ្ឌល​ការពារ​ទិន្នន័យ​កណ្ដាល​ ​ខណៈ​ទិន្នន័យ​ប្រមាណ​ ​៨០%​ ​ផ្សេង​ទៀត​ ​គឺ​មាន​សុវត្ថិភាព​ល្អ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រដ្ឋ