ថៃ​ ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ចុង​ឆ្នាំ​ ​២០១៨​ ​ក្រោយ​បរាជ័យ​ជា​ច្រើន​ដង

  • 2017-10-10 14:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​Prayuth Chan-ocha​ ​បាន​និយាយ​ថា​ ​" ថៃ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ខ្លួន​នា​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​ខាង​មុខ​នេះ "

​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ​លោក​ ​Prayuth Chan-ocha​ ​បាន​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​ថា៖ " យើង​នឹង​ប្រកាស​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ ​ក្នុង​អំឡុង​ខែ​មិថុនា​ឆ្នាំ​ក្រោយ​នេះ "

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា លោក Prayuth Chan-ocha បាន​ឡើង​ដឹក​នាំ​ប្រទេស​ថៃ​ បន្ត​ពី​អ្នក​ស្រី Yingluck Shinawatra ក្រោយ​ពី​រដ្ឋាភិបាល​របស់​អ្នក​ស្រី​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ ​ដោយ​រដ្ឋ​ប្រហារ​យោធា​មួយ​ធ្វើ​ឡើង​ដោយ​លោក Prayuth ផ្ទាល់​ជា​ប្រមុខ​កាល​ពី​ថ្ងៃ​ទី ២២​ ឧសភា ឆ្នាំ​២០១៤៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ហ៊ីម រស្មី