LG បង្អួតចំណូលបឋម ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧
- 2017-10-10 15:26:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG បង្អួតចំណូលបឋម ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧
ចន្លោះមិនឃើញ
គ្រាន់តែចប់ត្រីមាសទី៣ ឆ្នាំ ២០១៧ ថ្មីនេះ ក្រុមហ៊ុន LG បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុបឋមក្នុងអំឡុងពេលបីខែចាប់ពីកក្កដារហូតដល់ខែកញ្ញា។
ក្រុមហ៊ុនកូរ៉េ LG រំពឹងការលក់នឹងរកចំណូលបានប្រហែល ១៣,៣ ប៊ីលានដុល្លារ ខណៈចំណូលប្រតិបត្តិការត្រូវបានគេព្យាករណ៍ថាមានចំនួន **៤៥៤,៥ លានដុល្លារ។ ទាំងនេះគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះដោយរង់ចាំលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅចុងខែតុលានេះ ។
បើប្រៀបធៀបទៅនឹងរយៈពេលបីខែគិតចាប់ពីខែមេសារហូតដល់ខែមិថុនាឆ្នាំ ២០១៧ ក្រុមហ៊ុន LG បានធ្លាក់ចុះ ២២,៣% ក្នុងប្រតិបត្តិការប្រាក់ចំណូលខណៈការលក់បានកើនឡើងប្រមាណ ៤,៦%។ យ៉ាងណាមិញការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំមានសភាពល្អប្រសើរដោយប្រាក់ចំណេញកើនឡើង ៨២,២% និងប្រាក់ចំណូលកើន ១៥,២% ៕