តារាថៃ​ Pinky វេច​បង្វេច​​ចេញ​​ពី​​ផ្ទះ​ អ្នកគាំទ្រគិតថាមានបញ្ហា​​មិន​ស្រួល​ជាមួយ​ស្វាមី!

  • 2017-10-11 02:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ ធ្លាប់​មាន​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ចុះ​ផ្សាយ​ព័ត៌មាន​ថា​ តារា​សម្ដែង​ថៃ​ Pinky Savika និង​ស្វាមី​របស់​នាង​ លោក​ Petch Ithi លែងលះ​គ្នា​ ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​បាន​អះអាង​ថា​ ខ្លួន​និង​ស្វាមី​គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ។

រូបថតមង្គលការ

ជាក់​ស្ដែង​ ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ព័ត៌មាន​ដដែល​ផ្ទុះ​ឡើង​ម្ដង​ទៀត​ ហើយ​តាម​ប្រភព​ជា​ច្រើន​បាន​លើក​ឡើង​ថា​ បញ្ហា​កើតឡើង​ដោយសារ​តារា​ស្រី​ Pinky មិន​ពាក់​ចិញ្ចៀន​រៀបការ។ លើស​ពី​នោះ​ក៏​មាន​សេចក្ដី​បញ្ជាក់​ទៀត​ថា​ នាង​ថែម​ទាំង​រើ​ចេញ​ពី​ផ្ទះ​ប្ដី​ទៀត​ផង។

ចំណែក​ស្វាមី​របស់​នាង​លោក​ Petch Ithi វិញ​បាន​បង្ហោះ​សារ​មួយ​លើ​ Instagram ថា៖ "ការ​អន់​ចិត្ត​កើតឡើង​ នៅ​ពេល​អ្នក​ទុកចិត្ត​លើ​ពាក្យ​សម្ដី​របស់​គេ​ពេក ច្រើន​ជាងដោយ​សកម្មភាព”។

ក្រៅ​ពី​ពាក្យ​លេច​ឮ​ត្រូវ​សុសសាយ​ពាសពេញ​ពិភព​សិល្បៈ​ យ៉ាងណា​ក្ដី​នេះ​ តែ​ចំពោះ​សាមី​ខ្លួន​ទាំង​សង​ខាង​ នៅ​មិន​ទាន់​ចេញ​មុខ​អះអាង​បញ្ជាក់​ថា​ វា​គឺ​ជា​ការ​ពិត​ ឫ​យ៉ាង​ណា​នោះ​ទេ។

តារា​ថៃ​ Pinky បាន​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន​ទ្រព្យម្នាក់​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៤។ ចាប់​តាំង​ពី​មាន​ស្វាមី​ នាង​កម្រ​ចេញ​បង្ហាញ​វត្តមាន​ក្នុង​ពិភព​សិល្បៈ​ណាស់​ ដោយ​បាន​បំពេញ​តួនាទី​ជា​ស្ត្រី​មេផ្ទះ​ម្នាក់​របស់​ស្វាមី​៕

ចុចអាន៖

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម