សោកស្ដាយ! អាមេរិក​បាន​លេខ​៥​ក្នុង​ចំណោម​៦ក្រុម​អត់​កៅអី​ទៅ World Cup

  • 2017-10-11 02:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ CONCACAF នៃ​ទ្វីប​អាមេរិក​ខាង​ជើង​បាន​រក​ឃើញ​៣​ក្រុម​ក្រុម​ទៅ World Cup ហើយ​ខណៈ​១​ក្រុម​ត្រូវ​លេង​ជម្រុះ​យក​​កន្លះ​កៅអី​ជា​មួយ​ក្រុម​មក​ពី​​ទ្វីប​អាស៊ី។​

ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក​, កូស្តារីកា, និង​ប៉ាណាម៉ា​សុទ្ធ​តែ​កក់​ទៅ​អី​ទៅ​​​រុស្ស៊ី​ខណៈ​​ហុងឌុយរ៉ាស់​មាន​កៅអី​វគ្គ​ Play-off ត្រូវ​លេង​ទល់​អូស្ត្រាលី​តំណាង​ឲ្យ​ទ្វីប​អាស៊ី​ដើម្បី​បាន​សិទ្ធ​ទៅ​ World Cup។ ដោយ​ឡែក​ក្រុម​ខ្លាំង​សហរដ្ឋអាមេរិក​ដែល​បង្ហាញ​មុខ​នៅ World Cup សឹង​រាល់​លើក​ បាន​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​យ៉ាង​គួរ​ឲ្យ​សោកស្ដាយ​ជាមួយ​ជម្រើស​ជាតិ​ ទ្រីនីដាត​ តូបាហ្គោ​។

លទ្ធផល​៣​ប្រកួត​នៅ​ថ្ងៃ​ចុងក្រោយ​គឺ ហុងឌុយរ៉ាស់​ ឈ្នះ​ម៉ិកស៊ិក​ ៣-២, ប៉ាណាម៉ា​ឈ្នះ​កូស្តារីកា ២-១ និង​ ទ្រីនីដាត​ តូបាហ្គោ ឈ្នះ​ អាមេរិក​ ២-១៕

អត្ថបទ៖ វីរ៉ុត