លង​សាហាវ! Trailer រឿង​ "សសរ​កន្លោង" ចេញ​ផ្លូវ​ការ​ហើយ (វីដេអូ)

  • 2017-10-11 02:49:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

Trailer ភាពយន្ត​បែប​ភ័យ​រន្ធត់​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ផលិតកម្ម​ឥន្រ្ទា​និម្មិត​ រឿង "សសរ​កន្លោង" បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​មិញនេះ។

វីដេអូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​២​នាទី​នេះ​ បាន​ធ្វើ​នាំ​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​​ស្ទើរ​គ្រប់​ឈុត​ឆាក​ខ្លីៗ​ទាំង​​នោះ​ពោរ​ពេញ​ដោយ​ភាព​ភ័យ​រន្ធត់ ខុស​ពី​រឿង​​ដំបូង​របស់​ផលិត​កម្ម​ ពោលគឺ​រឿង​ "កំណត់​ហេតុ​ហេតុ​នាង​នាថ" ដែល​សម្បូរ​ទៅ​ដោយ​ឈុត​ឆាក​កំប្លុក​កំប្លែង។

ក្នុង​នោះ​អ្នក​នាង ចាន់ណា សុខឃីម ចាងហ្វាង​ផលិតកម្ម​ខាង​លើ​បាន​និយាយ​ថា៖ "ចំពោះ​រឿង​ហ្នឹង​​​គឺ​យើង​ផ្ដោត​​​លើ​ការ​ខ្លាច​ច្រើន គឺ​ខ្លាច​​​​ប្រហែល​ជា​៦០% ​កំប្លែង​តែ​៤០%​ទេ​​ ហើយ​នៅ​មាន​ឈុត​ឆាក​ស្នេហា​​ខ្លះ និង​បង្ហាញ​ទេសភាព​ស្រុក​ស្រែ​ពី​សម័យ​មុន។ នេះ​ជា​ភាពយន្ត​បែប​សម័យ​លាយ​បុរាណ​ហើយ​ខ្មោច​ គឺ​​ខ្មោច​បុរាណ មក​ពី​សម័យ​​​អាណានិគម​និយម​បារាំង" ។

​រឿង "សសរ​កន្លោង​" ​​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៩ ខែ​ វិច្ឆិកា ឆ្នាំ២០១៧​នេះ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង​ក្រុង​ភ្នំពេញ៕

ចុចអាន៖

តែ​មុន​ទស្សនា​រឿង តោះ​មើល​ Trailer ខ្លី​បន្តិច​មើល៍៖​​​​​​​


អត្ថបទ៖ Men Sokna