មុន និងក្រោយ តំបន់ផលិត​ស្រានៅ​រដ្ឋកាលីហ្វញ៉ា ត្រូវភ្លើង​ឆេះព្រៃ​ លេបត្របាក់

  • 2017-10-11 02:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​​មក​ដល់​ថ្ងៃ​ទី ១១​តុលា​នេះ ភ្លើង​ឆេះ​ព្រៃ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ​បាន​សម្លាប់​​ពល​រដ្ឋ​ចំនួន ១៥​នាក់​ហើយ ដោយ​​អគារ​ផ្ទះ​​រាប់​ពាន់​ខ្នង និង​រថយន្ត​ច្រើន​គ្រឿង ត្រូវ​បាន​ភ្លើង​​ព្រៃ​​ឆេះ​បំផ្លាញ។

ទីក្រុង Santa Rosa ​ដែល​មាន​ប្រជាជន​ប្រមាណ ១៧,៥​ម៉ឺន​នាក់ ត្រូវ​បាន​ភ្លើង​ឆេះ​ខូច​ខាត​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​ស្ទើរ​ក្លាយ​ជា​ផេះ។ ​ពលរដ្ឋ​​ជាង ២៥ ០០០​នាក់​ រស់​នៅ​ស្រុក Sonoma ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។

កម្លាំង​ភ្លើង​បាន​ឆេះ​រាលដាល​លើ​ផ្ទៃ​ដី​ប្រមាណ ១១,៥​ម៉ឺន​ហិចតា ដោយ​​បំផ្លាញ​ផ្ទះ និង​អគារ​ពាណិជ្ជកម្ម​ជាង ២ ០០០​ខ្នង។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ចាប់​អារម្មណ៍ ​ក្នុង​ទីក្រុង​ Santa Rosa គឺ​តំបន់​ Sonoma និង Napa ​បណ្ដុំ​កន្លែង​​​ផលិត​ស្រា ចម្ការ​ទំពាំង​បាយ​ជូរ និង​កន្លែង​ផលិត​ទឹក​ដោះ​គោ ត្រូវ​បាន​​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់​។

ចំណែក​អ្នក​ស្លាប់​ទាំង ១៥​នាក់ មាន​​ ៧​នាក់​នៅ​ស្រុក Sonoma ៣នាក់​នៅ​ស្រុក Medocino ២នាក់​នៅ​ស្រុក Napa និង​ម្នាក់​ទៀត​នៅ​ស្រុក Yuba៕

ចុចអាន៖

ប្រភព៖ nytimes   ប្រែ​សម្រួល៖ ឡេង ភារុណ