ដំណឹង​ល្អ កីឡាករ​កម្ពុជា​នឹង​មាន​សេវាកម្ម​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឥត​គិត​ថ្លៃ

  • 2017-10-11 02:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កីឡាករ-កីឡាការិនី​ទាំង​អស់ នឹង​ទទួល​បាន​ការ​ពិនិត្យ ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន​ចាំបាច់​បង់​ប្រាក់​ឡើយ។

ដោយ​ការ​រៀប​ចំ​នេះ គឺ​ធ្វើ​ទៅ​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​ខាង​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ​ហើយ​កីឡាករ​ទាំង​អស់​នឹង​ទទួល​បាន​សេវា​ព្យាបាល​គិត​គិត​ថ្លៃ​នេះ ​នៅ​ពេល​ណា​ពួកគេ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ ឬ​គណៈកម្មការ​អូឡាំពិក​កម្ពុជា​ផ្ទាល់​សិន។

សម្រាប់​ខាង NOCC ​ផ្ទាល់ ក៏​បាន​សម្រេច​រួច​ហើយ​ដែរ​ថា​សេវា​កម្ម​ព្យាបាល​នេះ ​នឹង​ដំណើរ​ការ​ដោយ​ពិនិត្យ​មើល​ស្ថានភាព​ជំងឺ មុន​ពេលព្យាបាល ​និង​ជ្រើស​រើស​ពេទ្យ​ណា​មួយ​សម្រាប់​ទទួល​យក​អត្តពលិក​ព្យាបាល៕

អត្ថបទ៖ មុន្នីរម្យ