តិកនិក​គេង​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ស្រួល​ជាង​មុន

  • 2017-10-11 03:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង​គ្រប់​គ្រាន់​ជា​កត្តា​ចាំបាច់​ណាស់​សម្រាប់​មនុស្ស ប៉ុន្តែ​ក្នុង​ថ្ងៃ​ដ៏​មមាញឹក ការ​គេង​បាន​ពី​៧​ទៅ​៨​ម៉ោង​ក្លាយ​ជា​រឿង​លំបាក ពិសេស​បើ​ចិត្ត​គំនិ​ត​យើង​មិន​អាច​ស្ងប់​ពេល​ដែល​គេង​ទៀ​ត​នោះ វា​នឹង​អាច​នាំទៅ​រក​វិបត្តិ​ផ្សេងៗ​។ ជុំវិញ​បញ្ហា​នេះ ក៏​មាន​តិកនិកមួយ​ចំនួន​ដែល​អាច​ឱ្យ​យើង​គេង​បាន​ស្រួល​និង​ច្រើនជាង​មុន​៖ ​ ​ ១.​ផ្ដើម​ចូល​គេង​មុន​រាល់​ដង​៤៥​នាទី​៖ សូម​កុំ​ដាក់​សម្ពាធ​ខ្លួនឯង​អី​! ចូរ​ធ្វើ​សកម្មភាព​សាម​ញ្ញៗ​ដោយ​ចូល​គេង​យ​ប់​នេះ​មុន​រាល់ដង​៤៥​នាទី​ទៅ​។ ៤៥​នាទី​នេះ​ហាក់​មិន​ច្រើន​ទេ​ប៉ុន្តែ​ការ​បា​ន​គេង​លើស​មុន​បន្ដិ​ច​ នឹង​ជួយ​ប​ណ្ដុះ​ទ​ម្លា​ប់​ថ្មី​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​អ្នក​។

​ ២.​សម្រាក​ពេល​ថ្ងៃ​ឱ្យ​បាន​ច្រើន​៖ សកម្មភាព​នេះ​នឹង​ធ្វើឱ្យ​អ្នក​គេង​បាន​ស្រួល​ពេល​យប់ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​ធំ។ អ្នក​តាំង​សមាធិ​គេង​បាន​ស្រួល​ ព្រោះ​ពួកគេ​រៀន​គ្រប់គ្រង​ចិ​ត្ដ​គំ​និ​ត និង​មិន​ធ្វើ​សកម្មភាព​ឬ​ការងារ​ប្រញាប់ប្រញាល់​ទេ​។ សូម​សាក​តាំង​សមាធិ​២០​នាទី​ក្នុង​មួយថ្ងៃ ឬក៏​គេង​ថ្ងៃ​ប​ន្ដិ​ច ឬ​ដើរ​ប្រហែល​២០​នាទី ដោយ​ការផ្ដោត​ស្មារតី​លើ​ខ្យល់​ដង្ហើម​រាល់​ជំហាន​នីមួយៗ ។

​៣. កុំ​ញ៉ាំ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​គេង​៖ សូម​កុំ​ញ៉ាំ​របស់​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​ស្ករ​ច្រើន ជាតិ​កាបូន​អ៊ីដ្រាត បន្ទាប់ពី​ម៉ោង​៣​រសៀល ហើយ​ធ្វើ​សកម្មភាព​ឱ្យ​ច្រើន​ដើម្បី​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​។

​៤. សម្រាក៖ មុនពេល​គេង​មួយ​ម៉ោង ចូរ​បន្ថយ​ព​ន្លឺ​ក្នុងផ្ទះ ហើយ​សម្រាក និង​កុំ​ចុច​ទូរសព្ទ ឬ​កុំព្យូទ័រ។ អ្នក​អាច​អាន​សៀវភៅ ឬក៏​រៀប​គម្រោង​ថ្ងៃស្អែក​។ ​

​៥. អនុវត្ត​សេចក្ដី​ដឹងគុណ​៖ ពេល​អ្នក​ចូល​គេង សូម​ធ្វើឱ្យ​ចិត្ដ​ឱ្យ​ស្ងប់ ហើយ​បន្ធូរ​អារម្មណ៍​ដោយ​ដោះលែង​កង្វល់​ឬអ្វី​ផ្សេងៗ និង​ផ្ដោតលើ​ការដកដង្ហើម​ចូល​ឱ្យ​ជ្រៅៗ​១០​ដង រួច​សួរ​ខ្លួនឯង​ថា​៖ “​តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ដឹងគុណ​ក្នុង​ជីវិត​នេះ​?”​។ បេះដូង​ដែល​រីករាយ​នឹង​ធ្វើ​អ្នក​គេង​លក់​ស្រួល៕

ចុចអានអត្ថបទ៖

ប្រភព៖ brendon   ប្រែសម្រួល៖ លី គីមហ្គិច