មក​ស្គាល់​​ស្រី​ស្អាត​​ជប៉ុន​ប្ដូរ​អាជីព​ពីតារា​ម៉ូដែល មក​​ជា​​អ្នក​​ប្រដាល់​​ដ៏​​អង់​អាច!

  • 2017-10-11 04:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​ក្នុង​ប្រទេស​ជប៉ុន​ ខណៈ​តារា​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ បាន​ប្ដូរ​អាជីព​ ពី​តារា​ម៉ូដែល​គ្រប់​ពេល​ មក​ជា​អ្នក​ប្រដាល់​វិញ។

នារី​ម្នាក់​នោះ​មាន​ឈ្មោះ​ Tomomi Takano បច្ចុប្បន្ន​មាន​អាជីព​ជា​អ្នក​ប្រដាល់​ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន​ មាន​ការ​ចាប់​អារម្មណ៍។ លើស​ពី​នេះ​ ពួកគេ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​ ស្រី​ស្អាត​ដែល​ធ្លាប់​តែ​តុបតែង​មុខមាត់​ស្អាត​ស្អំ​ និង​រៀប​ចំ​ខ្លួន​កាច់​រាង​លើ​ឆាក​បង្ហាញ​ម៉ូដ​គ្រប់​ពេល​ បែរ​ជា​មក​ចាប់​ការងារ​ជា​អ្នក​ប្រដាល់​ទៅវិញ។

ម្ចាស់​គណនី​ Instagram វ័យ​ ៣០​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​រូប​ជា​ច្រើន​ ក្នុង​នោះ​មាន​ទាំង​រូប​ហាត់​ប្រដាល់​ និង​រូប​ភាព​បង្ហាញ​សាច់​ស​ខ្ចី​ទាក់ទង​នឹង​ការងារ​ជា​ម៉ូដែល។

បើ​តាម​វិបសាយ​ Sputnik នាង​ចាប់​ផ្ដើម​ហាត់​ប្រដាល់​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​ម្ល៉េះ។ ចាប់​តាំង​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​មក​ Takano បាន​ទទួល​ជ័យ​ជម្នះ​លើ​រេញ​ជា​ហូរហែ។ ជាក់ស្ដែង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ នាង​បាន​ផ្ដួល​គូ​ប្រកួត​ឈ្នះ​ ៧​ដង និង​ ២ដង​ទៀត​ វាយ​ឲ្យ​សន្លប់។

ទម្លាប់​ហាត់​ប្រដាល់​របស់​ស្រី​ស្អាត​រូប​នេះ​ មិន​ត្រឹម​តែ​ជួយ​នាង​ឲ្យ​មាន​ភាព​រឹង​មាំ​ពេល​ឡើង​ប្រកួត​លើ​រេញ​ទេ​ ក្រៅ​ពី​នោះ​វា​ក៏​ធ្វើ​ឲ្យ​ដង​ខ្លួន​នាង​ កាន់​តែ​អស្ចារ្យ​ ពេល​ឈរ​មុខ​កាមេរ៉ា។

នេះ​ជា​ចំណុច​ពិសេស​របស់​ Takano ដែល​នារី​ទូទៅ​កម្រ​ធ្វើ​បាន​ ព្រោះ​ក្នុង​ពេល​ធ្វើ​ជា​អ្នក​ប្រដាល់​នាង​ថែម​ទាំង​មាន​សមត្ថភាព​បង្ហាញ​ម៉ូដ​បាន​ប្រកប​ដោយ​ទេពកោសល្យ៕ ទស្សនា​រូបភាព​បន្ថែម​លើ Instagram របស់ Takano

A post shared by Tomomi Takano (@tomomitakano7) on

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី