ឌុច លីដា ហួស​​ចិត្ត​​ ពេល​​ឮ​​ផលិតករ​​លើក​ពី​ចំណុច​មិន​ល្អ​របស់ខ្លួន

  • 2017-10-11 05:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​តារា​សម្ដែង​ល្បី​ឈ្មោះ​ ឌុច​ លីដា បាន​បង្ហាញ​សារ​អាក់​អន់​ស្រព​ន់ចិត្ត​ចំពោះ​ផលិត​ករម្នាក់​ដែល​មិន​បាន​បើក​លុយ​ឲ្យ​នាង​ដូច​បាន​សន្យា។ សារ​នោះ​បាន​បង្កើត​រឿង​រ៉ាវ​ជា​ហូរ​ហែ ហើយ​នាំ​ឲ្យ​ផលិត​ករ​មួយ​ចំនួន​ លើក​ឡើង​ពី​ចំណុច​មិន​ល្អ​របស់​ តារា​រូប​ស្រីរូបនេះថា ជា​តារា​ពិបាក​ធ្វើការ​ជាមួយ មិន​គោរព​ម៉ោង​ពេល​ជា​ដើម។

ឆ្លើយ​តប​ជា​មួយ​ Sabay តារា​ស្រី​ខាង​លើ​និយាយ​ថា នាង​ហួស​ចិត្ត​ខ្លាំង និង​មិន​ដឹង​ថា​មាន​​ពាក្យ​អ្វី​និយាយ​ឡើយ​ ​ហើយ​ចង់​ជេរ​ក៏​ជេរ​មិន​កើត​ដែរ​ពេល​បាន​ដឹងរឿងទាំងនេះ។

នាង​បន្ត​ថា ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​មាន​កំហុស​ខ្លះ​​ ចំពោះ​​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បំពេញ​ការងារ​​ ដោយសារមូលហេតុមានបេសកម្មបន្ទាន់ ឬក៏ឈឺ មិនមែនទៅថតឲ្យអ្នកណាផ្សេងនោះទេ។ «តែ​ផលិតករ​ក៏​គួរ​មើល​ពី​កំហុស​ខ្លួន​ឯង​ដែល​មិន​គោរព​ពាក្យ​សន្យា ហើយ​បែរ​ជា​មក​និយាយ​ជា​ពាក្យ​ដោះ​សារ​ធ្វើ​ដូច​ខ្លួន​ល្អ​ណាស់​ទៅ​វិញ» លីថា បន្ថែម៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម