ឃើញ​វីដេអូ​នេះទើប​ដឹង​ថា​ ​ពេល​បើក​ឡាន​ ​ត្រូវ​តែ​ពាក់​ខ្សែ​ក្រវាត់

  • 2017-10-11 07:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​មួយ​ចំនួន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ខ្សែ​ក្រវាត់​រថយន្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ពេល​បើកបរ​គ្រប់​ពេល​វេលា​ ​ទោះ​ជា​សមត្ថកិច្ច​តែង​តែ​ណែនាំ​នោះ​ទេ។

តួ​យ៉ាង​ ​វីដេអូ​ខ្លី​ខាង​ក្រោម​នេះ​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ដែល​មិន​និយម​ប្រើប្រាស់​ខ្សែ​ក្រវាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ ​ងាក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាក់​ជា​មិន​ខាន។

យោង​តាម​វីដេអូ​ខាង​លើ​នេះ​ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​គុណសម្បត្តិ​នៃ​ខ្សែ​ក្រវាត់​រថយន្ត​ ​ដែល​ជួយ​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​បាន​មួយ​កម្រិត​ទោះ​ជា​រថយន្ត​រង​ការ​ក្រឡាប់​យ៉ាង​ណា​ក្ដី។ ដូច​មាន​បង្ហាញ​ក្នុង​វីដេអូ​នេះ​ ​សម្រាប់​អ្នក​ដំណើរ​ដែល​មិន​បាន​ប្រើប្រាស់​ខ្សែ​ក្រវាត់​រថយន្ត​នោះ​ ​គឺ​មាន​រង​របួស​ខ្លះ​ៗ​ ​ខណៈ​អ្នក​ដែល​ប្រើប្រាស់​ខ្សែ​ក្រវាត់​ហាក់​គ្មាន​បញ្ហា​អ្វី​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី