មក​ដឹង​ពី​តម្លៃ​នៃ​ការ​សម្ដែង​ល្ខោន​ខោល​ក្នុង​មួយ​ថ្ងៃ

  • 2017-10-11 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​ការ​សម្ដែង​និង​ការ​ហាត់​សម សិល្បករ​ល្ខោន​ខោល​គឺ​សុទ្ធ​តែ​ទទួល​បាន​តម្លៃ​​គិត​ទៅ​តាម​ម៉ោង​ដែល​ហាត់។

មក​ដឹង​ពី​តម្លៃ​នៃ​ការ​ហាត់​សម និង​សម្ដែង​របស់​សិល្បករ​ល្ខោន​ខោល​ទាំង​អស់​គ្នា។

បើ​តាម​ប្រធាន​សមាគម​សុវណ្ណភូមិ លោក ម៉ាន កុសល បាន​ឱ្យ Sabay ដឹង​ថា តួសម្ដែង​ទាំង​អស់​ដែល​ត្រូវ​សម្ដែង គឺ​ត្រូវ​ហាត់​សម​ជាមុន​សិន​មុន​សម្ដែង ហើយ​ថ្ងៃ​ហាត់​សម​នេះ​ក៏​ត្រូវ​គិត​ប្រាក់​ឱ្យ​តួ​ដែរ។ សម្រាប់​សមាគម​សុវណ្ណភូមិ ឱ្យ​តម្លៃ​ទៅ​តួ​ដែល​ហាត់​សម​ជា​មធ្យម​ក្នុង​១​ម៉ោង​៣ដុល្លារ ហើយ​មួយ​ថ្ងៃ​ហាត់​ប្រហែល​ជា៣​ទៅ​៤ម៉ោង។ សម្រាប់​ថ្ងៃ​សម្ដែង​វិញ សិល្បករ​ម្នាក់​ទទួល​បាន ៣០ដុល្លារ​អាមេរិក​ស្មើ​ៗ​គ្នា​មិន​ថា​តួ​ឯក​ឬ​រង​នោះ​ឡើយ។

ប្រធាន​សមាគម​សុវណ្ណភូមិ លោក ម៉ាន កុសល

“យើង​ឱ្យ​តម្លៃ​ទៅ​សិល្បករ​ស្មើ​ៗ​គ្នា​មិន​គិត​តួ​សំខាន់​ឬ​តួ​តូច​តាច​ទេ ព្រោះ​យើង​អត់​ចង់​ឱ្យ​មាន​ការ​បែង​ចែក​វណ្ណៈ​គ្នា​ក្នុង​សិល្បៈ​បុរាណ ម្យ៉ាង​វិញ​ទៀត បើ​យើង​ឱ្យ​តម្លៃ​គាត់​ខុស​គ្នា នាំ​ឱ្យ​ពួក​គាត់​មាន​សតិអារម្មណ៍​មិន​ល្អ ព្រោះ​យើង​ដឹង​ហើយ​ល្ខោន​ខោល​តួ​ណា​ក៏​សំខាន់​ដែរ បើ​បាត់​តួ​ណា​មួយ​តួ​ផ្សេង​ទៀត​ក៏​មិន​អាច​លេង​បាន​ដែរ​” ។

ការ​គិត​តម្លៃ​ទៅ​ឱ្យ​សិល្បករ​ទាំង​ថ្ងៃ​ហាត់​សម និង​ថ្ងៃ​សម្ដែង​បាន​ប្រាក់​តិច​ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​កម្មវិធី​តូច​ឬ​ធំ និង​អាស្រ័យ​ទៅ​លើ​អ្នក​ឧបត្ថម្ភ​ដែរ បើ​ម្ចាស់​ឧបត្ថម្ភ​ជួយ​ប្រាក់​ច្រើន​នោះ​សិល្បករ​ក៏​ទទួល​បាន​ប្រាក់​ច្រើន​ទៅ​តាម​នោះ​ដែរ នេះ​សម្រាប់​ការ​សម្ដែង​ក្នុង​ស្រុក។ លោក ម៉ាន កុសល បញ្ជាក់​បន្ថែម

អត្ថបទ៖ ប៉ូ សាគុន