ពិតជា​រំភើប! រឿង «​សូផាត​» ជិត​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​ហើយ​

  • 2017-10-11 09:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ខ្មែរ «​ពស់​កេងកង​» ដែល​កំពុងតែ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន ជិត​ចូល​មកដល់​ភាគ​បញ្ចប់ នៅ​ថ្ងៃទី ១៧ តុលា​ខាងមុខ​នេះហើយ​។ រឿង​ខ្មែរ​ថ្មី​ដែល​ត្រូវ​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​បន្ទាប់ គឺ​រឿង «​សូផាត​» ដោយ​រឿង​មួយ​នេះ ត្រូវបាន​ផលិត មាន​ចំនួន ៤០​ភាគ​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​គាំទ្រ​រឿង​ប្រលោមលោក​មួយ​នេះ សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ជា​រឿង​ភាគ​វិ​ញ​ម្តង​នៅលើ​កញ្ចក់​ទូរ​ទស្សន៍ ភី​អិន​អិន​។

​រឿង «​សូផាត​» នឹង​ផ្តល់ជូន​ទស្ស​និក​ជន​នូ​វ​រូបភាព​ត្រជាក់​ភ្នែក ភាព​ប៉ិន​ប្រសប់​របស់​តារា​ ​សម្តែង និង​បានបង្ហាញ​ពី​ទិដ្ឋភាព​ប្លែកៗ ត្រូវ​នឹង​ស​ម័យកាល​នៃ​សាច់រឿង​។ ​ ​តារា​សម្តែង​នៅក្នុង​រឿង​នេះ មានដូចជា លោក​ទេព រិនដា​រ៉ូ (​សួន​) អ្នកស្រី ប៉ែន សុ​ផានី ​(​យ៉ាន សារី​ន​) លោក មឿន​ឯក សុភា​រិទ្ធ (​សូផាត​) កញ្ញា លី គីម (​ម៉ាន យ៉ាន​) រួម​និង​តារា​ល្បីៗ​ជាច្រើន​ទៀត​។

​«​សូផាត​» គឺជា​រឿង​ប្រលោមលោក​ទី ២​ហើយ បន្ទាប់ពី​រឿង «​ទុំ​ទាវ​» ដែល​ត្រូវបាន​ផលិត​ចេញ​ជា​រឿង​ភាគ ចាក់ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្សន៍ ភី​អិន​អិន​។ ដើម្បី​ចូលរួម​លើកតម្កើង​អក្សរសិល្ប៍​ខ្មែរ ភី​អិន​អិន ក៏​នៅមាន​គ​ម្រោង​ជា​បន្តបន្ទាប់​ទៀ​ត ក្នុង​ការផលិត​រឿង​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី​ជើងចាស់ និង​ស្នាដៃ​ផលិត​ថ្មី ធ្វើយ៉ាងណា​អោយ​ទស្ស​និក​ជន​ទទួលបាន​នូ​វ​គ្រប់​រសជាតិ និង​ចំណីច​ក្ខុ​ប្លែកៗ​។​

​រឿង «​សូផាត​» នឹង​ត្រូវ​ចាក់ផ្សាយ ចាប់ពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០១៧​តទៅ វេលា​ម៉ោង ៧ និង​៥០​នាទី ដល់​ម៉ោង ៩ យ​ប់ រៀងរាល់ថ្ងៃច័​ន្ទ ដល់​ថ្ងៃ ពុធ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន បន្ទាប់ពី​រឿង «​ពស់​កេងកង​»៕ ​ ​ចង់ដឹងថា​គួរ​ឲ្យ​ចង់​តាមដាន​កម្រិតណា សូម​មើល​វីដេអូ ៖​ ​

ព័ត៌មាន​ពីរឿង​ភាគ ភី​អិន​អិន សូម​ចូល​ទៅកាន់​ www.facebook.com/PNNDramaFanClub​

ដោយ៖ លីដា

អត្ថបទពេញនិយម