Leonardo ​ថា​លើក​ក្រោយ​​រើស​ប្ដូរ​កីឡាករ​ថ្មី​ ​មិន​ខ្វល់​រឿង​ក្មេង ចាស់​ សំខាន់ប្រើការបាន

  • 2017-10-11 10:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​លើក​ឡើង​ថា​ការ​ប្រកួត​ចាញ់​វៀតណាម​ជា​រឿង​មិន​ល្អ​មួយ​សម្រាប់​កម្ពុជា ​ហើយ​លើក​ក្រោយ​លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ជា​ច្រើន​នាក់​ចេញ ​ដើម្បី​ស្វែង​រក​កីឡាករ​ដែល​ប្រើការ​បាន។

ក្រោយ​ពី​ចាញ់​វៀតណាម ៥-០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្រុម​កម្ពុជា​បាន​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ ​ខណៈ​ដែល​កីឡាករ​ទាំង​អស់​ក៏​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​វិញ ដើម្បី​ត្រៀម​លេង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នៅ​ថ្ងៃ​ចុង​ស​ប្ដាហ៍​នេះ។ ក្រោយ​ពី​ចុះ​មក​កម្ពុជា​ភ្លាម ​លោក Leonardo ​គ្រូ​កម្ពុជា​បាន​លើក​ឡើង​ថា​លោក​កង្វល់​មែនទែន​ចំពោះ​កីឡាករ​កម្ពុជា ជា​ពិសេស​ចាន់ វឌ្ឍនាកា ​ដែល​នៅ​ជប៉ុន​មិន​បាន​ចូល​លេង​ទាល់តែ​សោះ។ ​ការ​ប្រមូល​ផ្ដុំ​លើក​ក្រោយ ​លោក​នឹង​ជ្រើសរើស​កីឡាករ​ផ្សេង​ទៀត ​ដើម្បី​យក​មក​ប្រើ​ការ ដោយ​មិន​ខ្វល់​ពី​កីឡាករ​នោះ​ក្មេង​ពេក ឬ​យ៉ាង​ណា​នោះ​ទេ។

សូម​បញ្ជាក់​ថា​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup ​នេះ ​កម្ពុជា​នឹង​ទទួល​ភ្ញៀវ​ហ្សកដានី​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​ខណៈ​ដែល​ពិន្ទុ​ក្នុង​ពូល​កម្ពុជា​ទើប​តែ​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​ការ​ប្រកួត​៤​ប្រកួត​កន្លង​មក​នេះ៕

អត្ថបទ៖ មុន្នីរម្យ