Leo ៖ ​កាល​មុន​ចាញ់ ៦-០ ៩-២ ​តែ​ពេល​នេះ​ក្នុង​ដី​ត្រឹម ២-១ ទេ យើង​ត្រូវ​ដឹង

  • 2017-10-11 23:37:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Leonardo ​គ្រូ​កម្ពុជា​ថា​ត្រូវ​មើល​ពី​អតីតកាល​របស់​កម្ពុជា ​ខណៈ​ដែល​ពេល​នេះ​បាល់ទាត់​កំពុង​តែ​អភិវឌ្ឍន៍​ទៅ​មុខ ​ហើយ​លោក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត។

គ្រូ​បង្វឹក​ប្រេស៊ីល​បាន​រំលឹក​ទៅ​អតីត​កាល​ថា​កម្ពុជា​ធ្លាប់​ចាញ់​ក្រុម​វៀតណាម​ច្រើន​គ្រាប់ (៦-០ ៩-២) ​មិនមែន​ត្រឹម​តែ​ពេល​នេះ​នោះ​ទេ។ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​រីក​ចំរើន​ទៅ​មុខ ដូច្នេះ​អ្នក​គាំទ្រ​ត្រូវ​ដឹង​ពី​រឿង​នេះ។ លោក Leo ​បញ្ជាក់​ទៀត​ថា វៀតណាម​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ហើយ​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន​ក៏​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ដែរ។ ដូច្នេះ​លោក​ត្រូវ​ការ​ពេល​យ៉ាង​តិច​៥​ឆ្នាំ​ទៀត ​ដើម្បី​ឱ្យ​កីឡា​បាល់ទាត់​កម្ពុជា​រីក​ចំរើន​ដូច​ប្រទេស​ដទៃ។

ចំពោះ​ការ​ចាញ់​វៀតណាម ៥-០ ​ថ្ងៃ​មុន​ ​លោក​ Leonardo ក៏​មើល​ឃើញ​កំហុស​អាជ្ញាកណ្ដាល​ខ្លះ​ដែរ ប៉ុន្តែ​មិន​អាច​បន្ទោស​បាន​ទេ ព្រោះ​នេះ​ជា​បាល់ទាត់។ ​គ្រូ​បង្វឹក​កម្ពុជា​រូប​នេះ រំពឹង​ថា​ពេល​អនាគត​នឹង​ធ្វើ​បាន​ល្អ ដោយ​លោក​នឹង​រើស​កីឡាករ​ល្អ​ៗ​បន្ថែម​ទៀតលើ​ក្រុម​ចាស់ ​មុន​ការ​ប្រកួត​ជាមួយ​ហ្សកដានី នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​៕


អត្ថបទ៖ មុន្នីរម្យ