សំបូរ ណាន «ខ្ញុំ​អរ​ស្ទើរ​ស្រក់​​ទឹក​ភ្នែក​ ពេល​ដឹង​​ឈ្នះ​មេដាយ​មាស»

  • 2017-10-12 01:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​អរ​ស្ទើរ​ស្រក់​​ទឹក​ភ្នែក​ ពេល​ដឹង​​ឈ្នះ​មេដាយ​មាស​»។ ជា​សម្ដី​របស់​ សំបូរ ណាន ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ក្រោយ​ទទួល​បាន​លទ្ធផល​​ឈ្នះ​​មេដាយ​មាស​កាយ​វប្បកម្ម​ពិភព​លោក​​លើក​ទី​៩ នៅ​ប្រទេស​ម៉ុងហ្គោលី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

សំបូរ ណាន ទទួល​កម្រង​ផ្កា​ពី​ឯក​ឧត្ដម​ ថោង​ ខុន

ក្រោយ​មក​ដល់​កម្ពុជា​ម្សិល​មិញ​​​អតីត​ម្ចាស់​មេដាយ​​សំរឹទ្ធ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៥ រូប​នេះ​បាន​និយាយ​ថា ​«​ខ្ញុំ​ប្រឹង​ប្រែង​លេង​កីឡា​នេះ​ជិត​ ១០​ឆ្នាំ​មក​ហើយ ​​សម្រាប់​មេដាយ​មាស​មួយ​នេះ​ជា​ក្ដី​រំពឹង​ខ្ពស់​បំផុត​របស់​ខ្ញុំ...​ខ្ញុំ​សម្រេច​បាន​ជោគជ័យ​នេះ​​ដើម្បី​ជាតិ​របស់​ខ្ញុំ។​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន»។

​សូម​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន ៣ រូប​​ទៅ​ចូល​រួម​កម្មវិធី​ការ​ប្រកួត​កាយ​វប្បកម្ម​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​លើក​ទី​៩ នៅ​ប្រទេស​ម៉ុងហ្គោលី ជា​លទ្ធផល​គឺ​ពួក​គេ​ឈ្នះ​​បាន​មេដាយ​មាស ១ ប្រាក់ ១ និង​សំរឹទ្ធ​១ ​គ្រឿង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី