Ozil ចង់​បន្ត​លេង​​នៅ​កាំភ្លើង​ធំ ២ ​៣​ឆ្នាំ​ទៀត

  • 2017-10-12 02:15:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ពិភាក្សា​ជុំវិញ​ការ​ពង្រីក​កុងត្រា​របស់​ Mesut Ozil នៅ Arsenal ពេល​នេះ​កំពុង​ដើរ​លើ​ផ្លូវ​វិជ្ជមាន។ នេះ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​របស់​កីឡាករ​អាល្លឺម៉ង់​រូប​នេះ។

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​មក​ទឹក​ដី​​កាំភ្លើង​ធំ ក្រោយ​ផ្ទេរ​ពី Real Madrid ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប​ពេល​នោះ​៤២,៥​លាន​ផោន​កាល​ពី​ខែ កញ្ញា​ ឆ្នាំ ២០១៣ ប៉ុន្តែ​នៅ​ពេល​នេះ​គេ​មិន​ទាន់​កាន់​ប៊ិច​សរសេរ​លើ​កិច្ចសន្យា​ថ្មី​នៅ​ឡើយ​ទេ។

Inter Milan, Besiktas និង Manchester United សុទ្ធ​តែ​មាន​ការ​ចាប់​អារម្មណ៍​លើ Ozil ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​ទៅ​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ប្រសិន​ Arsenal ព្រម​លក់​នៅ​ខែ មករា ខាង​មុខ​ ពួក​គេ​​នឹង​ទទួល​បាន​ថ្លៃ​ខ្លួន​ តែ​បើ​ចាំ​ដល់​​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​​គឺ​គ្មាន​បាន​លុយ​ទេ ដោយ​សារ​​អស់​កុងត្រា​ជាមួយ​កីឡាករ។

យ៉ាងមិញ លោក Dr Erkut Sogut អ្នក​តំណាង​ឲ្យ Ozil បាន​ប្រាប់​ទៅ​សារព័ត៌មាន​ទូរគី​ Fanatik ថា Ozil នឹង​បន្ត​​នៅ​អង់គ្លេស។ "Ozil ចង់​លេង​នៅ Premier League ២ ៣​ឆ្នាំ​ទៀត។ កិច្ចសន្យា​របស់​ពួក​យើង​ជាមួយ Arsenal កំពុង​បន្ត​ និង​ដំណើរការ​ដោយ​ផល​វិជ្ជមាន"។ សម្ដី​លោក Dr Erkut Sogut៕​​​ ​ ចុចអាន៖


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ