គន្លឹះ​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​នៅ​សកលវិទ្យាល័យ

  • 2017-10-12 02:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ គឺ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​​ឆ្លង​ដល់​ត្រើយ ហើយ​បើ​រើស​ខុស​អាច​ខាត​ទាំង​ប្រាក់​កាក់ និង​ពេល​វេលា។ មុន​ជ្រើស​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកល​វិទ្យាល័យ គួរ​ដឹង​ពី​ចំណុច​មួយ​ចំនួន​សិន ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​សម្រេច​ចិត្ត។ ​

​១. ជា​ដំបូងបង្អស់​នោះ អ្នក​ត្រូវ​ព្យាយាម​សួរ​ខ្លួនឯង​នូ​វ​សំណួរ​មួយ​ចំ​នួន​នេះ​សិន​

​ មុនពេល​ដែល​ឈានទៅដល់​សំណួរ​ដែល​ថា​មុខ​ជំ​នា​ញ​អ្វីដែល​គួរ​សិក្សា​នៅ​សកលវិទ្យា​ល័​យ អ្នក​គួរ​សួរ​ខ្លួនឯង​នូ​វ​សំណួរ​មួយ​ចំ​នួន​ដើម្បី​ឱ្យដឹងថា​អ្នក​គួរ​ដើរ​ផ្លូវ​ណា​នា​ពេលអនាគត​។

​ ​A. តើ​អ្វី​ជា​ក្ដី​បំណង និង​ចំណូលចិត្ត​របស់​អ្នក​?​

​អ្នក​ត្រូវ​គិតថា​អ្វី​ជា​ចំណង់​ចំណូ​ល​ចិត្ត​របស់​អ្នក​ដែល​អាច​ធ្វើឱ្យ​អ្នក​ចាប់អារម្មណ៍​ចង់​ចេះ​ដឹង​ច្រើន​អំ​ពី​វា​។ តើ​វា​អាច​ជា​អ្វីដែល​ទា​ក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន (IT)? វា​អាចជា​សិល្បៈ ឬ​តន្ត្រី​? តើ​វា​អាច​សូម្បី​ជា​សត្វ​ដែរ​ឬទេ​? អ្វី​ដែល​សំខាន់​នោះគឺ​ថា​អ្នក​ត្រូវ​ក​ជ្រើសរើស​ផ្លូវ​ដែល​អាច​បំ​ផុស​គំ​និ​ត​អ្នក និង​ផ្តល់​នូ​វ​សក្តា​នុព​ល​ដល់​អ្នក​ក្នុង​ការ​ទទួលបាន​ប្រាក់​ចំណូល​នឹងន​នា​ពេលអនាគត​។

​ ​B. តើ​ចំណង់​ចំណូ​ល​ចិត្ត​របស់​អ្នក​អាច​នឹង​ផ្លាស់ប្ដូរ​ឬទេ​នៅពេល​២ ឬ ៣​ឆ្នាំ​ខាងមុខ​ទៀត​?

​ ​នៅពេល​ព្យាយាម​ស្វែង​យល់​នូ​វ​អ្វី​ដែល​ជ​ម្រុញ​ចិត្ត​អ្នក​នោះ អ្នក​ក៏ត្រូវ​គិត​ផងដែ​រថា​ចំណង់​ចំណូ​ល​ចិត្ត​មួយ​ចំ​នួន​របស់​អ្នក​អាច​នឹង​ផ្លាស់ប្តូរ​ក្នុងពេល​ណាមួយ​។ មិន​តែ​ប៉ុណ្ណោះ បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ដែល​ទា​ក់ទង​ទៅនឹង​ចំណាប់អារម្មណ៍​របស់​អ្នក​ក៏​អាច​ផ្លាស់ប្តូរ​បាន​ផងដែរ​។

​ ​C. តើ​អ្នក​ចូលចិត្ត​មុខវិជ្ជា​ណា​ខ្លះ​នៅពេល​រៀន​?​

​អ្នក​គួរ​គិត​អំពី​មុខ​វិជ្ជាដែល​អ្នក​ចូលចិត្ត​នៅពេល​រៀ​ន​។ មិន​ត្រឹមតែ​រាប់បញ្ចូល​មុខវិជ្ជា​ដែល​អ្នក​ពេញចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិត​លើ​មុខវិជ្ជា​ដែល​អ្នក​បាន​ទទួលបាន​​ពិន្ទុ​ខ្ពស់​ផងដែរ​។ ទោះបីជា​អ្នក​មិន​ប្រាកដថា​ជំ​នា​ញ​អ្វី​ដែល​អ្នក​គួរ​ជ្រើសរើស​ក៏ដោយ តែ​ប្រវត្តិ​នៃ​ការសិក្សា​របស់​អ្នក​គួរតែ​អាច​ផ្តល់ឱ្យ​នូ​វ​តម្រុយ​មួយ​ចំនួន​ដល់​អ្នក​បាន​។

​ ​D. តើ​អ្នក​រំពឹង​ចង់ធ្វើការ​បែបណា ប្រសិនបើ​អ្នក​ជ្រើសរើស​ជំនាញ​ជាក់លាក់​ណាមួយ​?​ ​ការជ្រើសរើស​មុខវិជ្ជា​ណាមួយ​ដែល​អ្នក​ចូលចិត្ត​មិនមែនជា​ចំណុច​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ពិចារណា​មុនពេល​ជ្រើសរើស​មុខ​ជំ​នា​ញ​នោះ​ទេ​។ អ្នក​ក៏ត្រូវ​គិត​អំពី​ការងា​រនា​ពេលអនាគត​ដែល​អ្នក​អាច​ធ្វើ​បាន​នៅពេល​ជ្រើសរើស​យក​ជំ​នា​ញ​ជាក់លាក់​សម្រាប់​អ្នក​។ នេះ​គឺជា​ក្រុមហ៊ុន​

កំ​ពូ​ល​ទាំង​៥​នៅ​ប្រទេស​កម្ពុជា​នា​ពេលបច្ចុប្បន្ន – ​សូម​ពិ​និត្យ​មើល​ឱកាស​ការងារ​នៅ​ទី​នេះ​

​ ​E. តើ​អ្នក​ចង់បាន​កម្រិត​សញ្ញាបត្រ​ប្រភេទ​ណា​? ​

​អ្នក​ក៏​គួរ​សម្រេចចិត្ត​ថា​តើ​អ្នក​ចង់បាន​កម្រិត​សញ្ញាបត្រ​ប្រភេទ​ណា​នៅ​សាកល​វិទ្យា​ល័យ​។ ជាទូទៅ កម្រិត​សញ្ញាបត្រ​មានដូចជា បរិ​ញ្ញាប​ត្រ​មនុស្សសាស្ត្រ (BA) ឬ បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ (BSc) ដែល​ត​ម្រូ​វ​ឱ្យនិ​ស្សិត​សិក្សា​តាមបែប​ផ្សេងៗ​គ្នា​។

​ ​F. តើ​កម្រិត​សញ្ញាបត្រ​ដែល​អ្នក​ចង់​រៀន ​មាន​នៅ​សាកល​វិទ្យា​ល័​យ​ក្នុង​តំ​បន់​ដែរ​ឬទេ​?​ ​ជា​ការ​ពិតណាស់ វា​អាច​នឹង​ជា​បញ្ហា​ទោះបីជា​អ្នកដឹង​យ៉ាងច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​សិក្សា ប្រសិនបើ​មុខ​ជំនាញ​អ្នក​ដែល​អ្នក​សង្ឃឹម​នឹង​ចូល​រៀ​ន​មិន​មាន​នៅក្នុង​សាកល​វិទ្យា​ល័​យ​ក្នុង​តំ​បន់​នោះ​ទេ​។

​ ​G. ប្រសិនបើ​មិនមាន​មែន តើ​អ្នក​គិត​យ៉ាងណា​ចំពោះ​ការទៅ​សិក្សា​នៅ​បរទេស​?

​ ​ប្រសិនបើ​មុខ​ជំនាញ​ដែល​អ្នក​ចង់​សិក្សា​មិន​មាន​នៅក្នុង​សាកល​វិទ្យា​ល័​យ​ក្នុង​ប្រទេស​នោះ អ្នក​ប្រហែលជា​ពិចារណា​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​។ ទោះ​យ៉ាងណាក៏ដោយ អ្នក​គួរតែ​គិតគូរ​វាយតម្លៃ​ទៅ​ពេលអនាគត​ថា​តើ​វា​អាចទៅរួច​ឬទេ ហើយ​តើ​អ្នក​អាច​ផ្គត់​ផ្គង់​ទៅលើ​ការចាយវាយ​បាន​ដែរ​ឬទេ​ជាដើម​។

​ ​២. ស្វែង​យល់​ឱ្យ​កាន់តែច្រើន និង​ច្បាស់លាស់​អំពី​ជម្រើ​ស​របស់​អ្នក

​ ​ប្រសិនបើ​អ្នក​បានគិត​រួចរាល់​ហើយ​ថា​ចង់​ជ្រើសរើស​ជំនាញ​អ្វី ឬ​ប្រសិនបើ​អ្នក​ជា​និស្សិត​ឆ្នាំទី​១​ដែល​មិនទាន់​ប្រាកដ​អំពី​ការសម្រេចចិត្តរ​បស់​អ្នក​នោះ អ្នក​គួរ​ស្វែង​យល់​អំពី​តម្រូ​វ​ការ​និង​បំ​ណង​ប្រាថ្នា​របស់​អ្នក​ហើយ​ព្យាយាម​ស្វែង​រក​ប្រភេទ​នៃ​ជ​ម្រើ​ស​ដែល​សាក​សម​ជាមួយ​អ្នក​។

​ ​A. អាន​នូ​វ​ព័ត៌មាន​លម្អិ​ត​សិក្សា​ដែល​ផ្ដល់​ដោយ​សាកល​វិទ្យា​ល័​យ​

​ប្រភពព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​ក្នុង​ការ​បំ​ផុស​គំ​និ​ត និង​ការណែនាំ​ដល់​អ្នក​នោះ​អាច​ជា​ខិតប័ណ្ណ​អំ​ពី​វ​គ្គ​សិក្សា​នៃ​សាកល​វិទ្យា​ល័​យ​ដែល​អ្នក​កំ​ពុង​រៀ​ន​ឬ​មាន​បំ​ណង​ចង់​រៀ​ន​នា​ពេលអនាគត​។ ​

​B. តើ​អ្នក​ធ្លាប់​គិតពី​កេរ្តិ៍​ឈ្មោះ​របស់​សាកលវិទ្យា​ល័​យ​ទេ​?​

​ការជ្រើសរើស​មុខ​ជំនាញ​សិក្សា​ល្អ​មិនមែន​ជា​រឿង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ពិចារណា​នោះ​ទេ ដោយសារតែ​ភាពល្បីល្បាញ​របស់​សាកល​វិទ្យា​ល័យ​ដែល​អ្នក​ចង់​សិក្សា​ក៏​ជា​កត្តា​សំ​ខាន់​ដែល​អាចមាន​ឥទ្ធិ​ពល​ដល់​ការងារ​នា​ពេលអនាគត​របស់​អ្នក​ផងដែរ​។

​ ​C. គិតគូរ​រក​អ្នក​ជួយ​ប្រឹក្សា​យោបល់​

​បន្ទាប់ពី​បាន​គិតគូរ​លើ​ចំណុច​ដែល​បាន​លើកឡើង​នេះ​អស់ហើយ ប្រសិនបើ​អ្នក​នៅតែ​មិនដឹង​ច្បាស់​អំពី​គោលដៅ​ណា​ដែល​អ្នក​គួរតែ​ជ្រើសរើស​នោះ វា​ប្រហែលជា​ជ​ម្រើ​ស​ល្អ​បំ​ផុត​ក្នុង​ការ​សុំ​ជំ​នួ​យ​ពី​អ្នក​ជំ​នា​ញ​ក្នុង​ការជួយ​ផ្តល់យោបល់​ណែនាំ​ណែនាំ​ដើម្បី​បំ​បាត់​ក្ដី​ព្រួយបារម្ភ​របស់​អ្នក​។

​ ​3) ចំណុច​បន្ថែម​មួយ​ចំ​នួន​ដែល​គួរ​ពិចារណា​

​A. ចងចាំ​ថា​ការជ្រើសរើស​ជំនាញ​ដែល​សាក​សម គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​តែ​ប៉ុណ្ណោះ​

​ប្រសិនបើ​អ្នក​យល់ឃើញថា​ជំនាញ​ដែល​អ្នក​កំ​ពុង​សិក្សា​មិន​សាក​សម​ជាមួយ​អ្នក​នោះ អ្នក​អាច​ផ្លាស់ប្ដូរ​ទៅរក​ជំនាញ​មួយ​ផ្សេង​ទៀ​ត​ដែល​អ្នក​ពិតជា​ចូលចិត្ត​។

​ ​B. បុគ្គ​ល​ជាច្រើន​ដែល​ជោគ​ជ័យ​នៅក្នុង​លោក​គឺ​ទទួលបាន​ជោគ​ជ័​យ​ដោយសារ​ពួកគេ​ចូលចិត្ត​នូ​វ​អ្វី​ដែល​ពួកគេ​ធ្វើ។​ហេតុ​ដូច្នេះ នៅពេលដែល​អ្នកសម្រេច​ចិត្ត​ជ្រើសរើស​មុខ​ជំនាញ​ណាមួយ​ហើយ​នោះ អ្នក​ត្រូវ​ប្រាកដថា​អ្នក​ពិតជា​ចូលចិត្ត​វា​មែន​។

​ ​C. កុំ​ខ្លាច​ក្នុងការ​សួរ​សំ​ណួ​រ​

​អ្នក​ត្រូវ​មាន​ភាពក្លាហាន​ហើយ​សាកសួរ​ស្នើ​សុំ​ការណែនាំ និង​ដំបូន្មាន​ពី​មនុស្ស​នៅ​ជុំ​វិ​ញ​អ្នក ជាពិសេស​អ្នក​ដែល​មានបទពិសោធន៍​នៅក្នុង​វិស័យ​ដែល​អ្នក​រំ​ពឹង​ថា​នឹង​ចង់​ធ្វើការ​។​ ​អ្វី​ដែល​សំខាន់បំផុត​នោះ គឺ​កុំ​ភ្លេច​សប្បាយរីករាយ​។ ការសិក្សា​នៅ​សាកល​វិទ្យា​ល័យ​គឺជា​បទពិសោធន៍​មួយ​នៅក្នុង​ជីវិត​យើង​ម្នាក់ៗ​!​ ​