លីគ​កំពូល​កម្ពុជា​មក​វិញ ​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា​ទាំង​អស់

  • 2017-10-12 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​នេះ ​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ត្រលប់​មក​វិញ​ហើយ ​ដោយ​ក្រុម​ខ្លាំង​ៗ​ក្នុង​តំបន់ Top4 ​នឹង​ត្រូវ​តតាំង​គ្នា​ដូចជា ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប៉ះ​ជាមួយ​បឹង​កេត​ជា​ដើម។

​ព្រះខ័នរាជ​ស្វាយរៀង ដែល​ឈរ​លើ​កំពូល​តារាង នឹង​ត្រូវ​ជួប​ក្រុម​លេខ​៤ បឹងកេត នៅ​កីឡដ្ឋាន​ស្វាយរៀង ខណៈ​ក្រុម​ភ្នំពេញ​ក្រោន ដែល​ឈរ​លេខ​៣ នឹង​ស្វាគមន៍​ភ្ញៀវ ណាហ្គាវើល ដែល​មាន​ពិន្ទុ​លើស​ខ្លួន​ចំនួន ១​ពិន្ទុ។ ចំណែក ក្រសួង​ការពារ​ជាតិ នឹង​ទទួល​ក្រុម Cambodian Tiger នៅលេខ​៥ នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ។ ការ​ប្រកួត​ទាំង​អស់ ធ្វើ​ឡើង​នៅ​ម៉ោង ៦ល្ងាច៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម