ញាក់សាច់! យក​ ​BMW X5​ ​បន្ថែម​កង់​ដល់​ទៅ​​ ​៦​ ​​គ្រាប់

  • 2017-10-12 03:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW X5​ ​ដែល​ជា​ត្រកូល​ ​SUV​ ​ខ្នាត​កណ្ដាល​នៃ​កំពូល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​នោះ​ ​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​បន្ថែម​កង់​ដល់​ទៅ​ ​៦​ ​គ្រាប់​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ម៉ូដែល​នេះ​កាន់​តែ​ប្លែកភ្នែក។

ឡានដើម

ការ​ច្នៃ​រថយន្ត​ខាងលើ​នេះ​ ​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ ​Nautiluz Creation។ លើ​ពី​នេះ​ ​ក្រុម​អ្នក​ច្នៃ​រថយន្ត​ខាង​លើ​ក៏​បាន​បន្ថែម​នូវ​ឧបករណ៍​បំពង​សំឡេង​ជាង​ច្រើន​គ្រឿង​សម្រាប់​រថយន្ត​ ​BWM X5​ ​នោះ​ផង​ដែរ។

យ៉ាង​ណា​មិញ​ ​ទោះ​ជា​មាន​កង់​ ​៦​ ​គ្រាប់​ ​ប៉ុន្តែ​ ​BMW X5​ ​ដែល​ ​Nautiluz Creation​ ​ច្នៃ​ចេញ​មក​នោះ​ ​គឺ​មិន​អាច​ដំណើរការ​ខ្លាំង​ដូច​ ​Mercedes G63 6x6​ ​ដែល​មាន​កង់​ ​៦​ ​ផលិត​ផ្ទាល់​ចេញ​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន​នោះ​ទេ។ BMW X5​ ​កង់​ ​៦​ ​ខាង​លើ​នេះ​ ​គ្រាន់​តែ​ផលិត​សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិធី​ពណ៌​រថយន្ត​នានា​តែ​ប៉ុណ្ណោះ៕

ប្រភព៖ carscoops   ប្រែសម្រួល៖ រដ្ឋ