គ្រូ​បាល់ទះ​ថៃ​ ថា​សមត្ថភាព​វិសាខា​ អាច​លេង​នៅ​លីគ​កំពូល​ថៃ​បាន​

  • 2017-10-12 08:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បាល់ទះ​ក្លឹប​អាជីព​របស់​ Kaset Sar​ ថា​ សមត្ថភាព​ប៉ុន​ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​អាច​លេង​ក្នុង​លីគ​កំពូល​របស់​ប្រទេស​ថៃ​បាន។​

លោក​ Tutthachi Rothanawong Pak

លោក​ Tutthachi Rothanawong Pak​ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ Kaset Sa​ របស់​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ​កូន​ក្រុម​របស់​លោក​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ ពោល​គឺ​ចាញ់​គប់​ ចាញ់​កម្ពស់​ និង​ភាព​រឹងមាំ​របស់​កីឡាករ​ក៏​នៅ​ចាញ់​ក្រុម​វិសាខា​របស់​កម្ពុជា​ ស្រប​ពេល​ដែល​ក្រុម​របស់​លោក​ទើប​តែ​ប្រមូល​ផ្ដុំ​កីឡាករ​ក្មេងៗ​ជា​ច្រើន​ទៀត។​

ក្រុម​វិសាខា​
ក្រុម​ Kaset Sart

អតីត​កីឡាករ​ជម្រើស​ជាតិ​របស់​ប្រទេស​ថៃ​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​ការ​យល់​ឃើញ​របស់​លោក​ ក្រុម​វិសាខា​អាច​លេង​ក្នុង​លីគ​កំពូល​របស់​ថៃ​ ព្រោះ​ក្រុម​មាន​ចំណុច​ល្អ​ជា​ច្រើន​ដូច​ជា​ មាន​កម្ពស់​ខ្ពស់​ រឺងមាំ​ និង​ភាព​រហ័សរហួន​តែ​ម្ដង​ នៅ​ពេល​ក្រោយ​ៗ​ទៀត​បើ​មាន​ឱកាស​លោក​ចង់​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​កម្ពុជា​មួយ​នេះ​ទៀត។​

ក្រុមទាំងពីរថតរូបជុំគ្នា

ការ​ប្រកួត​លើក​ទី៣​របស់​ក្រុម​បាល់ទះ​វិសាខា​កាល​ពី​ម្សិលមិញ​នេះ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Kaset Sart​ ដោយ​លទ្ធផល​ ៤-១​ ហើយ​ល្ងាច​ម៉ោង​៥​ នេះ ក្រុម​វិសាខា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ NK Fitness​ ម្ដង​ទៀត​តាម​ការ​ស្នើ​សុំ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ Rangsit University​។ Sabay News Sport​ និង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសបុក​ផេក៕​

អត្ថបទ៖ នួន ស៊ីណា​