កំពូល​តារា​ថៃ ១៤រូប មាន​​អ្នក​​គាំទ្រ​​អន្តរជាតិ​​ស្រឡាញ់​​គាំ​ទ្រ​​ខ្លាំង!

  • 2017-10-12 03:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​ស្រមៃ​របស់​តារា​គឺ​ចង់​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន​ មិន​ថា​ក្នុង​ប្រទេស​ ឫ​ក្រៅ​ប្រទេស។ ជាទូទៅ​ ពួកគេ​តែង​រិះរក​អ្វី​ដែល​ថ្មី​ សម្រាប់​បង្ហាញ​ជូន​អ្នក​គាំទ្រ​របស់​ខ្លួន​ និង​សុំ​មក​វិញ​ត្រឹម​ការ​ស្រឡាញ់​ប៉ុណ្ណោះ។

ដូច​តារា​ប្រុស​ស្រី​ថៃ​ខាង​ក្រោម​ មិនត្រឹម​តែ​អាច​ឆក់​បេះ​ដូង​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ពួកគេ​ក៏​បាន​ទទួល​ក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​ស្មាន​មិន​ដល់​ពី​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​ដែរ៖

១. តារា​សម្ដែង​ James Jirayu

តារា​ប្រុស​រាង​ខ្ពស់​សង្ហា​ James Ji បាន​ឆក់​យក​បេះ​ដូង​អ្នក​គាំទ្រ​ខ្មែរ​មិន​តិច​ទេ​ ឲ្យ​លង់​ស្រឡាញ់។ ជាក់​ស្ដែង​កាល​ពី​ពេល​កន្លង​ទៅ​ លោក​ក៏​បាន​មក​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ដែរ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង។ រីឯ​នៅ​ប្រទេស​ជប៉ុន​ កេរ្តិ៍ឈ្មោះ​របស់​ James ក៏​ល្បី​សុសសាយ​ដែរ។

២. តារា​សម្ដែង​ Yaya Urassaya

តារា​ស្រី​ញញឹម​ស្រស់​ Yaya គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​អ្នក​គាំទ្រ​ស្រឡាញ់​ខ្លាំង​ ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា។ ជាពិសេស​ នៅ​ពេល​នាង​មក​លេង​ខេត្ត​សៀមរាប​ អ្នក​គាំទ្រ​តាម​នាង​ស្ទើរ​គ្រប់​ទី​កន្លែង។

៣. តារា​សម្ដែង​ Mark Prin និង​ Kimmy Kimberley

គូ​ស្នេហ៍​តារា​ថៃ​នេះ​ បាន​ទទួល​ការ​ស្រឡាញ់​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា។ ជាក់​ស្ដែង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ Mark និង​ Kim បាន​មក​លេង​ប្រទេស​កម្ពុជា​ ហើយ​អ្នក​គាំទ្រ​ពិត​ជា​រំភើប​ ព្រម​ទាំង​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​តារា​សំណព្វ​ចិត្ត​ទាំង​ ២​ទៀត​ផង។

៤. តារា​សម្ដែង​ Aum Patchrapa

តារា​ស្រី​រូប​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ឡាវ​ និង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី។

៥. តារា​សម្ដែង​ Marrio Maurer

Mario ក្នុង​ប្រទេស​វៀតណាម

តារា​សម្ដែង​ប្រុស​រូប​នេះ​ ក៏​មាន​អ្នក​គាំទ្រ​ច្រើន​គួរ​សម​ដែរ​ក្នុង​ទ្វីប​អាស៊ី​ដូចជា​ កម្ពុជា​ ចិន​ វៀតណាម ហ្វីលីពីន និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។

៦. តារា​សម្ដែង​ Mike D. Angelo

មិន​ថា​តែ​ក្នុង​ប្រទេស​ថៃ​ទេ​ សូម្បី​ក្នុង​ប្រទេស​ចិន​ ប្រជាប្រិយភាព​របស់​ប្រុស​សង្ហា​កូន​ ១​រូប​នេះ​ ក៏​កើន​ឡើង​ខ្លាំង​ដែរ។

៧. តារា​សម្ដែង​ Got Itthipat, Bas Suradej និង​ Cris Perawat, Singto Prachaya

Got Itthipat និង Bas Suradej
Cris Perawat និង Singto Prachaya

មិន​ចាញ់​ Mike ប៉ុន្មាន​ទេ​ ប្រុស​ស្អាត​ទាំង​ ៤ នាក់​នេះ​ក៏​ល្បី​មិន​ធម្មតា​ដែរ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន​ដែរ។

៨. Dj Push

ក្នុង​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ទ្វីប​អាស៊ី​ Dj Push ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ តាមរយៈ​រូបរាង​សង្ហា​ និង​ទេពកោសល្យ​សម្ដែង​នា​ពេល​កន្លង​មក​របស់​លោក។

៩. តារា​សម្ដែង​ Aom Sushar និង​ Tina

ពួកគេ​ទាំង​ ២​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ចិន៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម