ចូល​រួម​បោះ​ឆ្នោត​គាំទ្រ​ តំបន់​អភិរក្ស​ជួរភ្នំក្រ​វ៉ាញ​ ដើម្បីបាន​ថវិកាបន្តការងារ​អភិរក្ស

  • 2017-10-12 03:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមន៍​អភិរក្ស​សត្វ​ព្រៃ​របស់​សហគមន៍​អឺរ៉ុប​មួយ​មាន​ឈ្មោះថា​ European Outdoor Conservation Association (EOCA)​ បាន​ដាក់​ឲ្យ​សាធារណជន​បោះ​ឆ្នោត​គាទ្រ​តំបន់​អភិរក្ស​ចំនួន​ប្រាំដែល​បាន​ជាប់​សម្រង់​ជ្រើស​រើស​ពី​សមាជគមន៍​មួយនេះ ហើយ​មួយ​ក្នុង​ចំណោម​នោះ​មកពី​កម្ពុជា។

(កម្រង​រូបភាពសកម្មភាពការងារ​ខ្លះៗ​របស់អង្គការWildlife Alliance ដែលជាអង្គការបាន​ដាក់ពាក្យប្រកួត​ប្រ​ជែង/រូបថត Print Screen ពី​Wildlife Alliance website)

បើតាមសមាគមន៍នេះមាន​តំបន់​អភិរក្សា​ចំនួន​៨៦​បាន​ដាក់ពាក្យ​មក​សកមាគមន៍​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​។ ទោះ​យ៉ាងណា សមាគមន៍នេះ​ថា​មាន​តំបន់​អភិរក្ស​តែ​ចំនួន​ប្រាំ​​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ក្នុង​សម្រង់​ជ្រើសរើស​ និង​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ដាក់​ឲ្យ​សាធារណជន​បោះ​ឆ្នោត​គាំទ្រ។ សម្រាប់​តំបន់អភិរក្ស​ដែល​បាន​សំឡេង​ឆ្នោត​ច្រើនជាង​គេ​នឹង​ទទួល​បាន​មូលនិធិពី​សមាគមន៍​ក្នុង​ការ​ងារ​​អភិរក្សនៅ​តំបន់​នោះ​​។

តំបន់​អភិរក្ស​ជួរភ្នំក្រវ៉ាញ​របស់​កម្ពុជា​ ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាពទាំង​ប្រាំ​​ដែល​មាន​​​ពីរមកពីតំបន់​អាហ្វ្រិក​ខាង​ត្បូង និង​មួយៗមកពី​អក្វាឌ័រ និង​អ៊ីតាលី។

គួរ​បញ្ជាក់ថា​ជួរភ្នំក្រ​វ៉ាញគ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ជិត​៧សែន​ហិកតា និង​​ជា​ជម្រក​សត្វ​ព្រៃ​ជាច្រើន​ប្រ​ភេទដែល​ងាយ​រងគ្រោះ និង​ជា​ប្រ​ភេទ​សត្វព្រៃ​ដែល​កំពុង​រងគ្រោះ​ខ្លាំង​​នៅ​លើពិភព​លោកដូចជា ខ្លាឃ្មុំ ដំរី និង​ពង្រូល​​ ជាដើម​ តាម​រយៈការ​បរបាញ់ និង​ដាក់អន្ទាក់។ ក្នុង​ករណីដែល​តំបន់នេះ​អាចឈ្នះ​ការ​បោះ​ឆ្នោត ថវិកា​ដែល​ទទួល​បាន​នឹង​យក ទៅ​ប្រើ​ប្រាស់​ក្នុងការ​ដើរ​ល្បាត ពង្រឹង​ការគ្រប់គ្រង​តំបន់​អភិរក្ស និង​បណ្តុះ​បណ្តាល​ដល់​ពល​រដ្ឋ​៣៤០​គ្រួសារ​រស់​នៅ​តំបន់​ជីផាត់ឲ្យ​ធ្វើ​ជា​មគ្គុទេសក៍​តំបន់។

ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៤ ដល់​១៨ ខែ​តុលា ឆ្នាំ​២០១៧។​​

សាធារណជន​អាច​ចូល​បោះ​ឆ្នោត​គាំទ្រ​តាម​តំណភ្ជាប់​នេះ៖

អត្ថបទ៖ ទូច សុខា