Galaxy A ឆ្នាំ​ ២០១៨ នឹង​មាន​អេក្រង់​មិន​ចាញ់​ Note 8 ឬ S8

  • 2017-10-12 03:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ស្មាតហ្វូន​ Samsung បី​ម៉ូដែល​ហើយ​ដែល​ប្រើ​អេក្រង់​បែប​ Infinity Display ដែល​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​ ប៉ុន្តែ​ទាស់​ត្រង់​ថា​​សុទ្ធ​តែ​ជា​ម៉ូដែល​មាន​តម្លៃ​ថ្លៃ។ យ៉ាងណាក្ដី​មាន​ការ​លេច​ឮ​ដំណឹង​ថា​ស្មាតហ្វូន​ Samsung ស៊េរី​ធន់​មធ្យម​​ដូច​ជា​ស៊េរី​ A ក៏​នឹង​មាន​​ប្រើ​អេក្រង់​ប្រភេទ​នេះ​ដែរ។

​​​នៅ​ថ្ងៃ​នេះ​មាន​ការ​លេច​ចេញ​នូវ​​រូបភាព​ Render ជា​ច្រើន​សន្លឹក​ ដែល​គេ​សង្ស័យ​ថា​ជា​រូបរាង​ Samsung Galaxy A5 ឆ្នាំ​ ២០១៨ ដែល​ល្បី​ថា​ប្រើ​អេក្រង់​ Infinity Display នេះ។ រូបភាព​ Render ទាំង​នេះ​មាន​​ខ្លះ​មាន​ប្រភព​ពី​ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​​របស់​ប្រទេស​ចិន ដែល​​ភាគ​ច្រើន​តែង​ទទួល​បាន​ដំណឹង​ពី​ស្មាតហ្វូន​ជំនាន់​ថ្មី​មុន​ សម្រាប់​ការ​ផលិត​សម្បក​ទូរសព្ទ។ រូបភាព​មួយ​ចំនួន​ទៀត​ជា​ការ​ Render ​បន្ថែម​ដោយ​ប្រើ​រូបភាព​បាន​ពី​រោងចក្រ​ផលិត​សម្បក។

តាម​រយៈ​រូបភាព​បាន​បង្ហាញ​ថា​ Galaxy A5 ឆ្នាំ​ ២០១៨ នេះ​មាន​បំពាក់​នូវ​ប៊ូតុង​ Bixby, មាន​រូបរាង​តូច​ជាង​ Galaxy S8 បន្តិច ហើយ​​មាន​​បំពាក់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ក្រោម​បង្គុំ​កាមេរ៉ា។ ចំពោះ​ Galaxy ​ស៊េរី​ A ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស៊េរី​ស្មាតហ្វូន​លំដាប់​ធន់​មធ្យម​ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ។ ព័ត៌មាន​ដទៃ​ទៀត​អំពី​ស្មាតហ្វូន​នេះ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម