មក​ចេះ​ ​តិចនិក​បង្ហោះ​រូបភាព​ចូល​ ​Instagram​ ​តាម​កុំព្យូទ័រ

  • 2017-10-12 04:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ដឹង​ហើយ​ថា​ ​ការ​បង្ហោះ​រូបភាព​ចូល​បណ្ដាញ​សង្គម​ ​Instagram​ ​គឺ​មិន​អាច​ធ្វើ​តាម​កុំព្យូទ័រ​បាន​នោះ​ទេ​ ​ពោល​ ​ត្រូវ​បង្ហោះ​តាម​ស្មាតហ្វូន​ ​ឬ​ថេប្លេត។

ប៉ុន្តែ​នៅ​ពេល​នេះ​ ​ក្រុម​ការងារ​ព័ត៌មាន​បច្ចេកវិទ្យា​របស់​ ​Sabay​ ​សូម​ណែនាំ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា​ ​Windowed​ ​ដែល​អាច​ឲ្យ​ប្រិយមិត្ត​បង្ហោះ​រូបភាព​ទៅ​កាន់​បណ្ដាញ​សង្គម​ ​Instagram​ ​ផ្ទាល់​ពី​កុំព្យូទ័រ​ ​ទាំង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​និង​ ​Mac OS។

វិធី​ប្រើប្រាស់​កម្មវិធី​ ​Windowed

  • ចុច​ទាញ​យក​តាម​តំណ​ភ្ជាប់​នេះ
  • ដំឡើង​កម្មវិធី​ ​និង​រង​ចាំ​តាម​ការ​បង្ហាញ​របស់​កម្មវិធី
  • ចុច​ចូល​កម្មវិធី​ ​Windowed​ ​នៅ​លើ​កុំព្យូទ័រ
  • បញ្ចូល​គណនី​ ​Instagram​ ​របស់​ប្រិយមិត្ត​ក្នុង​ប្រអប់​បំពេញ​ក្នុង​កម្មវិធី។
  • នឹង​ឃើញ​រូបភាព​សញ្ញា​ម៉ាស៊ីន​ថត​ ​ដែល​អាច​ឲ្យ​ប្រិយមិត្ត​បង្ហោះ​រូប​ពី​កុំព្យូទ័រ​ផ្ទាល់​ទៅ​កាន់​ ​Instagram។

ដោយ​ឡែក​ ​សម្រាប់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​Instagram​ ​តាម​ ​Browser​ ​កុំព្យូទ័រ​គឺ​មិន​អាច​បង្ហាះ​រូប​បាន​នោះ​ទេ​ ​ពោល​ត្រូវ​សម្រេច​ចិត្ត​ប្រើ​ជា​មួយ​កម្មវិធី​ខាង​លើ​នេះ៕

ប្រភព៖ petapixel   ប្រែសម្រួល៖ រដ្ឋ